Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើតឡើងទៀតហើយ! មិនបានដោតថ្ម​ផង និយាយ​ផង​ទេ គ្រាន់​តែ​យក​ទូរស័ព្ទ​ទៅ​សាកថ្ម​សោះ ស្រាប់​តែ​ឆក់​ស្លា.ប់​ភ្លាមៗ

ករណីយកទូរស័ព្ទទៅសាកថ្ម និងឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យស្លា.ប់ គឺមិនមែនជាករណីទើបកើតឡើងសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនៅប្រទេសដទៃ ក៏កើតមានករណីដ៏ស្ទើរមិនគួរឲ្យជឿនេះផងដែរ។

ជាក់ស្តែង ថ្មីៗនេះ បុរសវ័យក្មេងម្នាក់ បានស្លា.ប់បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារតែជួបគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនី ខណៈពេលគ្រាន់តែយកទូរស័ព្ទទៅទៅសាកថ្មប៉ុណ្ណោះ ដោយពុំបានសាកបណ្តើរ និយាយ ឬលេងបណ្តើរនោះទេ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Mitona Foto ដែលត្រូវជាពូជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា៖ «នេះជាសារដាស់តឿនដល់បងប្អូនដែលប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្នពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ អាណិតក្មួយរកពាក្យនឹងនិយាយគ្មាន ក្មួយខ្ញុំមិនបានដោតថ្មផង និយាយផងទេ គាត់ប្រើអស់ថ្ម ហើយទើបយកដោតតែឆក់គ្នាតែម្តង ក្មួយខ្ញុំជាកូនល្អណាស់ក្នុងគ្រួសារ»។

តាមរយៈហេតុការណ៍ជាក់ស្តែង និងក៏ដូចសារចែករំលែក ពីម្ចាស់គណនីខាងលើ ហេតុនេះ សូមបងប្អូនដែលប្រើប្រាស់ទូរស័ព្ទគ្រប់ប្រភេទ គួរបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីដ៏មិននឹកស្មានដល់នេះ ព្រោះថា នេះមិនមែនទើបតែកើតមានឡើងនោះទេ គឺតែងបានកើតឡើងច្រើនដងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×