Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខរបស់បុរសកូរ៉េខាងត្បូង ០២នាក់ ពាក់ព័ន្ធបទល្មើសលាងលុយកខ្វក់ ជាង២លានដុល្លារអាមេរិក នៅកម្ពុជា!!

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់ពិរុទ្ធជន ជាជនជាតិកូរ៉េខាងត្បូង ចំនួនពីរនាក់ជាប់ពាក់ព័ន្ធនឹង ការដឹកជញ្ជូន និងការនាំចូលលុយ ចំនួនជាង ២លានដុល្លារអាមេរិក ពីបរទេស ដោយមិនមានឯកសារ ឬ ប្រភពព័ត៌មាន ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីអំឡុងឆ្នាំ ២០១៩។

សវនាការនេះ ត្រូវបានដឹកនាំដោយលោកចៅក្រម ជីវ កេង អនុប្រធានតុលាការកំពូល និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការអមតុលាការកំពូល។

លោកស្រី ចាំង ស៊ីណាត ជាចៅក្រមរបាយការណ៍ បានថ្លែងឲ្យដឹង នៅក្នុងអង្គការសវនាការថា ជនជាប់ចោទទី ១ ឈ្មោះ Song Hyunhoo ភេទ ប្រុស អាយុ ៤៤ ឆ្នាំ និងទី២ ឈ្មោះ Yoon Wongi ភេទប្រុស អាយុ ៣៤ ឆ្នាំ។ អ្នកទាំងពីរជាជនជាតិកូរ៉េខាងត្បូង។

លោកស្រីចៅក្រម បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេទាំងពីរត្រូវបានតុលាការខេត្តសៀម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ ០២ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ពីបទ “ការសំអាតប្រាក់ “។

តុលាការខេត្តសៀមរាប ក៏បានសម្រេចរឹបអូសលុយចំនួន ២, ២០០,០០០ ( $ ២, ២ លាន) ដុល្លារអាមេរិក ដែលបានដកហូតពីពួកគេ ដាក់ចូលក្នុង ថវិកាជាតិ ផងដែរ។

ជនជាប់ចោទទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខេត្តសៀមរាប ទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ។

តែសាលាឧទ្ធរណ៍ បានតម្កល់សាលក្រម របស់តុលាការខេត្តសៀមរាប រក្សាទុកជាបានការដដែល។ ពួកបានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។

លោកស្រីចៅក្រម បានបន្ថែមថា ជនជាប់ចោទទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរ តាមជើងហោះហើរ ពីទៅក្រុងហុងកុង មកដល់ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលជំនាញប្រចាំនៅព្រះលានយន្តហោះអន្តរជាតិសៀមរាប រឹបអូសបានប្រាក់ចំនួន ២,២០០,០០០ ដុល្លារអាមេរិក និង លុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់ និង ប្រភពព័ត៌មាន នៃការនាំចូលប្រាក់ទាំងនោះ។

សំណរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×