Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសព្វឆ្គួតមែន​​! ​នាងៗ​នាំគ្នា​បិទ​ស្រោមអនាម័យ​​លើ​មុខ ព្រោះ​ចង់បង្ហាញ​គុណភាព «​ទឹករំអិល​» ល្អ​សម្រាប់​ស្បែក ជឿទេ!

​អ្នកដំណើរ​នាំគ្នា​ស្រឡាំងកាំង​និយាយ​លែងចេញ ប៉ុន្តែ មានការ​ងឿងឆ្ងល់​ជាខ្លាំង និង​ថតរូប​ស្ត្រី​វ័យក្មេង​ទាំងនេះ ដែល​ត្រូវ​បានឃើញ​ពាក់​ស្រោមអនាម័យ​នៅលើ ផ្ទៃមុខ​, ដើមទ្រូង និង​ដៃ ក្នុងអំឡុងពេល​ធ្វើដំណើ​រ​នៅលើ​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ប៉េកាំង ។​

​តាមរយៈ​កាយវិការ គេ​បាន​យល់ឃើញថា ស្រី​ស្រស់​វ័យៗ​ក្មេង​សិច​ស៊ី​ទាំងនេះ ហាក់​ចង់បង្ហាញ​ពី​គុណភាព​ល្អ​របស់​ស្រោមអនាម័យ​ទាំងនោះ​សម្រាប់​ស្បែក ដោយ​ដាក់​វា​នៅលើ​ផ្ទៃមុខ ។​

​ជាក់ស្តែង ការសម្តែង​នេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ “Dxcondom” ដែលជា​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ចិន ។​

​ពួកគេ​អនុញ្ញាត​ឲ្យ​តារា​ម៉ូ​ឌែ​ល​ចិន​ទាំងនេះ ពាក់​ស្រោមអនាម័យ​បែបនេះ ដើម្បី​បង្ហាញថា ទឹករំអិល​ដែល​ពួកគេ​ប្រើ គឺ​ល្អ​សម្រាប់​ស្បែក ។​

​ទោះយ៉ាងណា ថ្វីបើ​ជាការ​សម្តែង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ក៏ដោយ តែ​ក៏​ពុំ​មនុស្ស​ទាំងអស់​សុទ្ធតែ​ចាប់អារម្មណ៍​នោះទេ ។ អ្នកប្រើប្រាស់​ម្នាក់​នៅលើ Weibo បាន​សម្តែង​ការ​សោកសៅ​របស់​ពួកគេ ចំពោះ​គំនិត​ខ្វះ​សីលធម៌​នេះ ខណៈដែល​អ្នក​ដទៃទៀត​និយាយថា វា​ជា​យុទ្ធសាស្ត្រ​ដ៏​ថោកទាប​បំផុត​, រីឯ​មនុស្ស​ជាច្រើន​សង្ឃឹមថា ក្រុមហ៊ុន​នេះ​នឹងមិន​ហ៊ាន​ធ្វើបែបនេះ​ម្តងទៀត ៕ ចន្ទី​

×