Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ

ខេត្តព្រះសីហនុ ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទំលាយ ក្នុងនោះមានជនសង្ស័យចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកសណ្ឋាគារកាស៊ីណូ ស៊ីន នាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ មានករណីគាស់ទ្វារចូលក្នុងសណ្ឋាគារ ធ្វើសកម្មភាពលួចយកសម្ភារៈចេញពីក្នុងទីតាំង ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅកាន់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដែលកំពុងធ្វើសកម្មភាពក្នុងទីតាំងនោះ ហើយពួកគេបម្រុងដឹកសម្ភារៈជាច្រើនចេញពីក្នុងទីតាំង ដែលក្នុងនោះមានដូចជា៖ ទូទឹកកក, កង្ហា, ម៉ាស៊ីនត្រជាក់, ទូបោកខោអាវ, ចង្ក្រានហ្គាស, ម៉ាស៊ីនគិតលុយ, វ៉ាំងនន និង ឈើតុក្កតាបេងចំនួន០៤ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបាន មានអត្ដសញ្ញាណដូចខាងក្រោម​ ៖ ១-ឈ្មោះ ឃុន ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អ្នកទទួលផល)។ ២-ឈ្មោះ ឈាង ចន្ថា ហៅអាប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (សហចារី)។ ៣-ឈ្មោះ ពេជ្រ ចាន់ថេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (សហចារី)។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន ម៉ូតូ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់ លួចសម្ភារៈ ជាច្រើនទៀត រួមទាំងសម្ភារៈ របស់របរប្រើប្រាស់ និងគ្រឿងបរិក្ខារជាច្រើនដូចរៀបរាប់ខាងលើ ។

ជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកមិ្រតធ្ងន់ កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ CEN

×