Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរស០៣នាក់ ជាប់ពាក់ព័ន្ធនឹងការគាស់ទម្លុះទម្លាយ បន្ទប់សណ្ឋាគារលួចយកសម្ភារៈមានតម្លៃ !!!!

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ជាប់ពាក់ព័ន្ធនឹងពីករណី លួចគាស់ទម្លុះទម្លាយ បន្ទប់សណ្ឋាគារកាស៊ីណូ ស៊ីន នាវ ដែលមានទីតាំង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីលួចយកវត្ថុមានតម្លៃ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ០៣ នាក់ខាងលើ មាន ឈ្មោះ ទី ១- ឈ្មោះ ពេជ្រ ចាន់ថេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (សហចារី) ។ ទី ២-ឈ្មោះ ឃុន ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អ្នកទទួលផល)។ និង ទី ៣-ឈ្មោះ ឈាង ចន្ថា ហៅ អាប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានមាន៖ – ម៉ូតូ០១គ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់លួចសម្ភារៈមួយចំនួន។

  • ទូទឹកកក, កង្ហា, ម៉ាស៊ីនត្រជាក់, ទូបោកខោអាវ, ចង្ក្រានហ្គាស, ម៉ាស៊ីនគិតលុយ, វាំងនន និង ឈើតុក្កតាបេងចំនួន០៤។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ កំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯអធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×