បន្ទាយមានជ័យ : ពលរដ្ឋ មន្ត្រីរជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនៅបន្ទាយមានជ័យបានរៀបចំប្រារព្ធខួបទី១៣ឆ្នាំនៃការឡើងគ្រងរាជនិងថ្វាយព្រះពរព្រះមហាក្សត្រ កាលពីថ្ងៃទី២៨តុលាឆ្នាំ២០១៧ ។
លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យដែលដឹកនាំព្រះរាជពីធីនោះ បានអានព្រះរាជជីវ:ប្រវត្តិសង្ខេបនិងអានសារថ្វាយប្រះពរ ព្រះមហាក្សត្រដោយថ្លែងថា : ក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គុំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតិអភិវន្ធនាសម្តែងនូវកតញ្ញកតវេទីយ៉ាងស្មោះស្ម័គ្របំផុតចំពោះស្នាព្រហស្ថព្រមហាករុណាជាអម្ចាស់ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយកព្រះទ័យក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ក្នុងនោះព្រះអង្កតែងយកអស់ព្រះបញ្ញាញាណ ព្រះកាយពលនិងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមជាច្រើន។
លោក អ៊ុំ រាត្រី តាំងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និស្សិត សិស្ស បញ្ញវ័ន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំាងខេត្តនិងក្នុងនាមលោកផ្ទាល់ សូមព្រះបរមរាជានុញ្ញាតិលើកហត្ថប្រណមដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតន:ត្រ័យ គុណវត្ថុសក្ត័ស័ក្តិក្នុងលោក ឬទ្ធិបារមី ទេវតារក្សាស្វេតឆ័ត្រ បុណ្យបារមីនៃដួងវិញ្ញាណក្ខន្អ អតីតព្រះមហាក្សត្រ មហាក្សត្រីយានី. និងព្រះបរមរតនកោដិ ព្រះមហាវីរក្សត្រ ទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាអភិបាលប្រាសព្រំព្រះសព្វសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាតម្កល់ជីវិតលើត្បូង និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរ៤ប្រការគឺអាយុវណ្ណ: សុខ: ពល: ជានិចហចនិរន្តន៍៕ ដោយ :បន្ទាយ