Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដែលពាក់ព័ន្ធអំពើចោរកម្ម

ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្ម ក្នុងនោះមានជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ចូលផ្ទះជនរងគ្រោះរួចលួចយកទូរស័ព្ទ ចំនួនប្រហែល១០០គ្រឿង និង Laptop ចំនួនប្រហែល ១០គ្រឿង កាលពីថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១និង៣០​នាទីរំលងអធ្រាត្រនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ Wen Qiu Long ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូរស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩​និង៤០នាទី​ ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់​ជាបន្តបន្ទាប់ នៅចំណុច​ភូមិ​៣ សង្កាត់៤​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបាន មានអត្ដសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ សាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ ង៉ែត ពិសី ភេទ ប្រុស អាយុ៣០ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរសព្ទ័ពីឈ្មោះ សាំ សៅ ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ។ ៣-ឈ្មោះ ចាន់ ហួត ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ទូរស័ព្ទដៃ ចំនួន៥៩គ្រឿង ម៉ាកអាយហ្វូន៤៨គ្រឿង និងម៉ាកផ្សេងៗ ១១គ្រឿង ។ ២-កុំព្យូទ័រយួរដៃ ១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ ។ ៣-ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទនៅទីតាំងខាងលើប្រាកដមែន ហើយចែកគ្នាជា៣ចំណែក ។ បន្ទាប់មកឈ្មោះ សាំ សៅ ហៅ អា ត្រេន បានយកទូរស័ព្ទចំនួន៥០គ្រឿង និង Laptop ១គ្រឿង ជាចំណែករបស់ខ្លួន ទៅផ្ញើទុកនៅឈ្មោះ ង៉ែត ពិសី សិនដើម្បីលក់ និងបានខ្ចីលុយចំនួន២០០ដុល្លារ ពីឈ្មោះ ង៉ែត ពិសី ចាំលក់ទូរស័ព្ទអស់ទើបសងលុយឲ្យវិញ ។ ចំណែកជនសង្ស័យឈ្មោះ ង៉ែត ពិសី បានសារភាពថាខ្លួនពិតជាបានទទួលទូរស័ព្ទចំនួន ៥០គ្រឿង និង Laptop ១គ្រឿង ពីឈ្មោះ សាំ សៅ ហៅអាត្រេន ប្រាកដមែន ចង់លក់៧០០ដុល្លារ តែដោយសារទូរស័ព្ទមានខូចខ្លះ ខ្លួនបានឲ្យលុយចំនួន២០០ដុល្លារ ទៅឈ្មោះ សាំ សៅ ហៅ អាត្រេន ចាយសិនហើយទូរស័ព្ទទាំងអស់ទុកនៅខ្លួនសិន ។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ CEN

×