ភ្នំពេញ ៖ ថ្មីៗនេះ ខូហ្វី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនអេចប្រេសសូ ធំជាងគេនៅកម្ពុជា បានសម្ពោធសហគ្រាសលីងគ្រាប់កាហ្វេ និងដាក់លក់ជាផ្លូវការនូវគ្រាប់កាហ្វេចំនួនពីរបន្ថែមទៀត។

ដោយកំណើននៃការគាំទ្ររបស់អតិថិជនលើផលិតផលក្នុងស្រុក ដែលមានគុណភាពនិងស្របតាមស្តង់ដាចំណីអាហារជាតិនិងអន្តជាតិ ខូហ្វីបានវិនិយោគបន្ថែមលើសហគ្រាសលីងកាហ្វេរបស់ខ្លួន ដោយបានបំពាក់បន្ថែមនៅម៉ាស៊ីនលីងពីប្រទេសអាឡឺម៉ុង(Probat Roaster Machine)រួមទាំងបច្ចេកវិទ្យាគ្រប់គ្រង់ការលីងនិងលាយដោយស្វ័ប្រវត្ត ពីប្រទេស អ៊ីតាលី(Italy)ដែលជាបច្ចេកវិទ្យាចុងក្រោយ ហើយនៅអាស៊ីត្រូវបានដំឡើងមុនគេនៅកម្ពុជា។
ព្រឹត្តិការណ៍នៃការសម្ពោធផលិតផលថ្មី និងបច្ចេកវិទ្យាទំនើបនេះ ស្របគ្នានិងទិវាកាហ្វេអន្តរជាតិដែលត្រូវបានប្រារព្ធឡើង ជាសកលដើម្បីចូលរួមអបអរសាទរអ្នកចូលចិត្តញាំកាហ្វេ និងការគាំទ្រដល់កសិករដាំដុះកាហ្វេនៅជុំវិញពិភពលោក។
ហើយផលិតផលកាហ្វេថ្មីដែលនឹងត្រូវដាក់លក់លើទីផ្សារគឺ គីរី (KIRI) និងសាគរ (SAKOR) ដែលផលិតផលក្នុងស្រុកដែលត្រូវបានលាយបញ្ចូលគ្នា រវាងគ្រាប់កាហ្វេមកពីខេត្តមណ្ឌលគីរី និងគ្រាប់កាហ្វេល្បីៗពីជុំវិពិភពលោក។
ក្រុមហ៊ុនខូហ្វី ផ្តល់ជូនអតិថិជនទាំងអស់ជាមួយនឹង គុណភាពនិងតម្លៃ ភាពងាយស្រួល និង សេវាកម្មជាច្រើនប្រភេទ រួមជាមួយនឹងការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈនិងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីក្លាយជាដៃគូយូរអង្វែង។

គួរបញ្ជាក់ថា ខូហ្វី គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលមានសាខាចំនួន ៥ និងចែកចាយដល់ខេត្តជាង ២០ នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្តល់ជូននូវម៉ាស៊ីនអេចប្រេសសូ និងកាហ្វេអេចប្រេសសូ ខូហ្វី ក៏បានផ្តល់ជូននូវសេវាកម្មពិសេសដើម្បីជួយអតិថិជនរបស់យើងដូចជា ការបង្រៀនពីរបៀបឆុងកាហ្វេ សេវាកម្មជួសជុលម៉ាស៊ីន សេវាកម្មច្នៃបង្កើតភេសជ្ជៈថ្មី និងសេវាកម្មប្រឹក្សាយោបល់ដើម្បីបើកអាជីវកម្មជោគជ័យ៕







