Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បានបើកការិយាល័យ​ក្រសួងកសិកម្ម ដំបូងរបស់ខ្លួន​ នៅកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសថា សហរដ្ឋអាមេរិកបានបើកការិយាល័យ​ក្រសួងកសិកម្មដំបូងរបស់ខ្លួន​ នៅកម្ពុជា ខណៈកាលពីឆ្នាំ២០២០ កម្ពុជា បាននាំចូលទំនិញកសិកម្មពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃសរុប ៧២,៧ លានដុល្លារ ដែលចំនួននេះកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។ ការិយាល័យ​នេះស្ថិតនៅក្នុងស្ថានទូតអាមេរិក នៅភ្នំពេញ ដែលនឹងជួយដល់ពាណិជ្ជកម្មវិស័យកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការិយាល័យ​នេះ ក៏នឹងជួយ​ដល់កូនសិស្ស និងកសិករ​នៅកម្ពុជាផងដែរ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍​របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់រាប់សិបលានដុល្លារ ដូចជាកម្មវិធី McGovern-Dole International Food for Education Program ដែលផ្តល់អាហារដល់កុមារ​កំពុងសិក្សា​នៅសាលា​បឋមសិក្សានានា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្ម។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស របស់ក្រសួងកសិកម្មអាម៉េរិក (USDA) នេះស្ថិតនៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញ។ ការងាររបស់ការិយាល័យនេះ នឹងមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការនិងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាម៉េរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាម៉េរិក»។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស របស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកនៅកម្ពុជា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចូលទំនិញកសិកម្មពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃសរុប ៧២,៧ លានដុល្លារ ដែលចំនួននេះកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×