Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់ iPhone 13 មួយចំនួនមិនអាចប្រើមុខងារ បើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ភ្នំពេញ ៖ មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់ទូរស័ព្ទ iPhone 13 ជាផ្លូវការ អ្នកប្រើប្រាស់មួយចំនួន បានធ្វើការរអ៊ូរទាំនៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ទាក់ទងទៅនឹងបញ្ហាដែលពួកគេមិនអាចប្រើមុខងារ បើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch។ នេះបើតាមការផ្សាយ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។

អ្នកប្រើប្រាស់ខ្លះបានរាយការណ៍ថា នៅពេលដែលពួកគេព្យាយាមបើកប្រើមុខងារនេះ នៅក្នុងទូរសព្ទ “Unlock with Apple Watch” ប៊ូតុងសម្រាប់បើកប្រើមុខងារមិនមានដំណើរការ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួនទៀត ពួកគេបានទទួលសារ “Unable to communicate with Apple Watch” ទៅវិញបន្ទាប់ពីពួកគេព្យាយាមបើកប្រើមុខងារនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅក្រុមហ៊ុន Apple បានបន្ថែមមុខងារ ដែលអាចឱ្យអ្នកប្រើប្រាស់ បើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ដើម្បីធ្វើឱ្យការប្រើប្រាស់ទូរស័ព្ទ iPhone កាន់តែមានភាពងាយស្រួល ព្រោះការបើកសោទូរស័ព្ទដោយប្រើផ្ទៃមុខ មិនអាចដំណើរការបានដោយសារអ្នកប្រើប្រាស់ជាច្រើន នាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាស ដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×