ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាលទ្ធផលរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ នគរបាលជំនាញ បានបង្រ្កាបបទល្មើស ករណីគ្រឿងញៀនសរុបចំនួន ០៧ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ស្រី០១នាក់ ។

ប្រតិបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងរួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៤៩កញ្ចប់ ទម្ងន់៣២,៧៥ក្រាម ២.ទូរស័ព្ទដៃចំនួន ០៧គ្រឿង ៣.ម៉ូតូចំនួន ០៣គ្រឿង ។
ចំណែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ៖CEN






