Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំសាកលវិទ្យាល័យមួយចំនួន សាទរចំពោះចំណាត់ការរបស់ សម្ដេចតេជោហ៊ុនសែន ណែនាំឱ្យបើកសាលាកម្រិតឧត្តមសិក្សាឡើងវិញ

ភ្នំពេញ ៖ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សាព្រឹទ្ធបុរសនៃមហាវិទ្យាល័យ សាកលវិទ្យាធិការ ទាំងរដ្ឋ និងឯកជន បានគាំទ្រ និងសាទរយ៉ាងខ្លាំង បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ពេលនេះរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងដល់ប្រជាជនទូទៅ ជាពិសេសក្នុងតំបន់អាទិភាពបានយ៉ាងច្រើន ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គម មួយចំនួនបានចាប់ផ្តើមរស់រវើកឡើងវិញ ហើយសាលារៀនក៏ចាប់ផ្តើមជាបណ្តើរៗតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ។ ការបើកសាលាកម្រិតឧត្តមសិក្សាឡើងវិញ ជារឿងត្រឹមត្រូវ ព្រោះសាលាបានបិទទ្វារជិត ២ឆ្នាំហើយ ខណៈកិច្ចការបង្រៀនត្រូវបានធ្វើតាមរយៈអនឡាញទាំងស្រុង។

ចំណែក លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង បានបញ្ជាក់ថា សាកលវិទ្យាល័យរបស់លោក នឹងបើកឡើងវិញ ស្របទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមគាំទ្រ និងយល់ឃើញថា ដំណើរការបើកសាកលវិទ្យាល័យឡើងវិញនេះ គឺជារឿងល្អ ដើម្បីបន្តគាំទ្រឱ្យប្រសើរឡើងនូវវិស័យអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×