ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទចំនួន ០៣ នាក់ ដែលត្រូវបានតុលាការដំបូងខេត្តកណ្ដាល សម្រេចកាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពីកំណត់ ២០ ទៅ២៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ លានរៀល ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធករណីរក្សាទុកនិង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅរខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០១៩ ។
លោក ងួន រតនា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងក្នងសវនាការថា ជនជាប់ចោទ០៣ នាក់មានលើ មានឈ្មោះ ទី១ ឈ្មោះ សួន វ៉ាន់ណែតភេទ ប្រុស , ទី២ ឈ្មោះ ឈិន សុវី ភេទ ប្រុស ទី៣ ឈ្មោះ សុខ បញ្ញា ភេទ ប្រុស ។
ពួកគេទាំង០៣ នាក់ខាងលើ ត្រូវបានសាលាដំបូងខេត្ត កាលពីឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារពន្ធនាគារ ក្នុងម្នាក់ៗ ពីកំណត់ ២០ ទៅ២៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៤០ ទៅ ៦០ លានរៀល ក្នុងម្នាក់ៗពីបទ “រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែពួកគេ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកណ្តាល លើសេចក្តីសម្រេចទាំងស្រុង មកកាន់តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ។

ពួកគេត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនកាលពី ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៩ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ៣៨ កញ្ចប់ មានទម្ងន់សរុបជាងកន្លះគីឡូក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា