Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យប្តឹងអ្នកព័ត៌មានឈ្មោះ យួន ឈីវ ករណីបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ជូនពលរដ្ឋខេត្តកោះកុង

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាឲ្យប្តឹងអ្នកព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ ករណីបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។

ការបញ្ជារបស់សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូ ដោយដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោរឃៅបំផុតធ្វើបាបពលរដ្ឋ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា នេះជាព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម។

តាមរយៈសារសំឡេង គឺសម្តេចពិជ័យសេនា បានបញ្ជាយ៉ាងដូច្នេះថា៖ «ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឲ្យបានឆាប់រហ័សទាន់ពេលវេលា»។

អាជ្ញាធរខេត្តកោះកុង បានអះអាងថា ការចេញផ្សាយ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ យួន ឈីវ និងតាមរយៈផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយបង្កភាពចលាចលក្នុងសង្គម។

បើតាមអាជ្ញាធរខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News បានផ្សាយវីដេអូរ ដោយដាក់ចំណងជើងថា លោក សុខ សុទ្ធី ឃោរឃៅបំផុតធ្វើបានពលរដ្ឋ។

អាជ្ញាធររដ្ឋបាល អះអាងទៀថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ យួន ឈីវ បានចុះផ្សាយអត្ថបទដោយមានខ្លឹមសារថា លោក សុខ សុទ្ធី មិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយ លោក សុខ សុទ្ធី មកកាប់ដំណាំ និងផ្ទះប្រជាពលរដ្ឋ គ្មានញញើតដៃ បន្ទាប់ពីអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ការចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានឈ្មោះ យួន ឈីវ នេះ គឺជាការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការចុះផ្សាយព័ត៌មាននេះ មានចេតនា បង្កាច់បង្ហូចកេរ្តិ៍ឈ្មោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។

មូលហេតុដែលនាំឱ្យអ្នកសារព័ត៌មានឈ្មោះ យួន ឈីវ ចុះផ្សាយបែបនេះ គឺដោយសារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុចខ្មោច ០៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺដោយសារនៅទីតាំងទាំងនេះ មានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូច ហើយនៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនេះ គឺជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឡើយ ហើយមុននឹងរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងទាំងនេះ រដ្ឋបាលស្រុកបូទុមសាគរ បានចេញលិខិតជូនដំណឹងចំនួន២ដង ឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ សាងសង់ខ្ទមអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យធ្វើការរុះរើផ្ទះ ខ្ទម រោងចាំចំការទាំងឡាយ ចេញពីទីតាំងដីនេះដោយខ្លួនឯង ប៉ុន្តែបុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ រឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

ម្យ៉ាងទៀត ក្នុងចំណោមបុគ្គលដែលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាល ក្នុងនោះក៏មានបុគ្គលឈ្មោះ យួន ឈីវ ដែលជាអ្នកសារព័ត៌មាននេះផងដែរ ទើបបណ្តាលឱ្យបុគ្គលនេះខំប្រឹងផ្សាយព័ត៌មានបំភ្លៃការពិតដូច្នេះ។

មុននឹងរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងទាំងនេះ រដ្ឋបាលស្រុកបូទុមសាគរ បានចេញលិខិតជូនដំណឹងចំនួន ២ដង ឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ សាងសង់ខ្ទមអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យធ្វើការរុះរើផ្ទះ ខ្ទម រោងចាំចំការទាំងឡាយ ចេញពីទីតាំងដីនេះដោយខ្លួនឯង ប៉ុន្តែបុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ រឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

ម្យ៉ាងទៀត ក្នុងចំណោមបុគ្គលដែលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាល ក្នុងនោះក៏មានបុគ្គលឈ្មោះ យួន ឈីវ ដែលជាអ្នកសារព័ត៌មាននេះផងដែរ ទើបបណ្តាលឱ្យបុគ្គលនេះខំប្រឹងផ្សាយព័ត៌មានបំភ្លៃការពិតដូច្នេះ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×