Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទណ្ឌកម្ម បុរសម្នាក់ដាក់គុក ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធបាញ់ប្លន់ម៉ូតូស្ត្រីម្នាក់ បណ្តាលឲ្យជនរងគ្រោះស្លា.ប់ នៅហ្នឹងកន្លែងកើតហេតុ!!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការ ដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ និង បង្គាប់ឱ្យសងសំណង ដល់ជនរងគ្រោះ ចំនួន ០៦ ម៉ឺនដុល្លារអាមេរិក ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះ ទទួលមរ.ណ.ភាព ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១២ ។

តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់តុលាការដំបូងរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល តែបានកែប្រែទណ្ឌកម្ម របស់គាត់ ពីជាប់ពន្ធនាគារកំណត់ ១៧ ឆ្នាំ មកនៅត្រឹម ១៥ ឆ្នាំ វិញ ។ ចំណែកឯ សំណងសងជម្ងឺចិត្តដល់ជនរងគ្រោះ ចំនួន ០៦ ម៉ឺនដុល្លារអាមេរិក គឺរក្សាទុកជាបានការដដែល តែបានបើកផ្នូវឲ្យ ជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវីធីច្បាប់។

លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ សែម សត្យា ភេទ ប្រុស មុខរបរ កម្មកររោងចក្រ វារីអគ្គីសនីធ្យូងថ្ម ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៣ កាត់ទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ និងតែត្រូវបានតុលាការ ឧទ្ធរណ៍បន្ធូរបន្ថយ នៅត្រឹម ១៥ ឆ្នាំ វិញ ” លួចមានស្ថានទម្ងន់ទោស បណ្តាលឲ្យរងគ្រោះ ទទួលម.រណ.ភាព “។
គាត់បានប្តឹងសាទុក្ខទៅកាន់តុលាការកំពូល ។

តុលាការកំពូល ក៏បានបង្វែរសំណុំរឿងនេះ មកឲ្យតុលាការឧទ្ធរណ៍ ដើម្បីជំនុំជម្រះសារជាថ្មីឡើងវិញ។

ជនជាប់ចោទ សែម សត្យា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១២ នៅត្រង់ចំណុច ផ្ទះជួល ផ្លូវបេតុង នៅសង្តាត់ ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សែម សត្យាត្រូវបានចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប្ល.ន់ កាបូបពីជនរងគ្រោះ ដោយបា.ញ់កំាភើ្លង អាកាស្វ័យបត់ ចំនួន ០៣ គ្រាប់ បណ្ថាលឲ្យជនរងគ្រោះ ស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ សែន សត្យា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោស រូបគាត់ចំនួន ១៧ ឆ្នាំ របស់តុលាការ។

សែម សត្យា បាននិយាយថា នៅក្នុងសំណុំរឿងនេះ រូបគាត់មិនបានប្រព្រឹត្តឹ ដូចការចោទប្រកាន់ឡើយ។

សែម សត្យា និយាយថា នៅថ្ងៃកើតហេតុនោះ គឺ រូបគាត់នៅធើ្វការរោងចក្រនៅវារីអគ្គិសនីធ្យូងថ្ម ដែលមានទីតាំង ស្ថិតនៅខេត្តកំពង់ឆ្នាំងឯណោះ។ គាត់មិនបានដឹង ឬ ជាប់ទាក់ទងនឹង ករណីប្ល.ន់ជនរងគ្រោះ ខាងលើនោះទេ។

សែម សត្យា បានសុំឲ្យតុលាការឧទ្ធរណ៍មេត្តា លើកការចោទប្រកាន់ និងច្រានចោល សាលក្រមរបស់តុលាការរាជធានីភ្នំពេញនិង សម្រេចដោះលែងគាត់ឲ្យមានសេរីភាពវិញ ដើម្បីបានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×