Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញម៉េចអុីចឹង! ធ្លាប់អះ​អាង​អាច​ព្យាបាល​ជំងឺ​កូវីដ និង​សូម្បី​នឹង​ឲ្យ​កូវីដ​រលាយ​ពី​ស្រីលង្កា និង​ឥណ្ឌា ស្រាប់​តែ​ពេល​នេះ….

spot_img

អ្នកកាន់សាសនាជាន់ខ្ពស់ម្នាក់ មកពីប្រទេសស្រីលង្កា ដែលបានអះអាងថា ខ្លួនអាចបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩ ដោយប្រើទឹក «វេទមន្ត» ត្រូវបានគេរាយការណ៍ថាបានស្លាប់ហើយ ដោយសារជំងឺកូវីដ១៩។

នេះបើតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា កាលពីខែវិច្ឆិកា កន្លងទៅ អ្នកកាន់សាសនាម្នាក់ឈ្មោះ Eliyantha White អាយុ ៤៨ ឆ្នាំ បានអះអាងថា គាត់អាចបញ្ចប់ការរាត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា និងក៏ដូចជាប្រទេសជិតខាងឥណ្ឌា ផងដែរ តាមរយៈវិធីដោយគ្រាន់តែចាក់ទឹកវេទមន្តពិសេស ចូលទៅក្នុងទឹកទន្លេ។

យោងតាមក្រុមគ្រួសាររបស់គាត់ បុរសរូបនេះគឺធ្លាប់បានព្យាបាលអ្នកកីឡាល្បីៗ និងអ្នកនយោបាយលេចធ្លោ រួមទាំងនាយករដ្ឋមន្រ្តីប្រទេស ក៏បានបដិសេធមិនចាក់វ៉ាក់សាំង។

អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល Silithra Wanniarachchi ធ្លាប់បានគាំទ្រការព្យាបាលនេះ ប៉ុន្តែ ពីរខែក្រោយមក ក៏ត្រូវបានឆ្លងជាមួយ Covid-19 រហូតគាត់ត្រូវបានគេអនុញ្ញាតឱ្យទទួលបានការថែទាំដែលពឹងផ្អែកខ្លាំង ICU ។ តែទោះយ៉ាងណា គាត់ក៏បានបាត់បង់តំណែងរបស់គាត់ ហើយត្រូវបានផ្ទេរទៅក្រសួងផ្សេងទៀត។

ដោយឡែក សម្រាប់បុរសរូបនេះវិញ ដែលត្រូវបានគេរាយការណ៍ថា បានឆ្លងកូវីដ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាលពីដើមខែកញ្ញា នៅពេលនេះ គឺបានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

កាលពីមុន គាត់បានទទួលការចាប់អារម្មណ៍ស្ទើរពេញពិភពលោក កាលពីឆ្នាំ២០១០ នៅពេលដែលកីឡាករ cricket ជនជាតិឥណ្ឌា លោក Sachin Tendulkar បានអរគុណគាត់យ៉ាងខ្លាំង បន្ទាប់ពីបានព្យាបាលរបួសជង្គង់បានជាសះស្បើយ។ លើសពីនេះ គាត់ក៏បានព្យាបាលកីឡាករ cricket ឥណ្ឌាដទៃទៀត ក្នុងនោះដូចជា៖ Gautam Gambhir និង Ashish Nehra។

ទោះយ៉ាងណា បណ្តាវេជ្ជបណ្ឌិតវេជ្ជសាស្រ្តសម័យទំនើប បានពណ៌នាថា គាត់ជាអ្នកអនុវត្តកុហក ហើយអ្នកឯកទេសជំនាញពេទ្យ Ayurvedic ក៏បានច្រានចោលការអះអាងរបស់គាត់ទោះបីជាលោក Eliyantha បានថ្លែងថា លោកបានប្រើវិធីសាស្រ្តពីប្រពៃណីវេជ្ជសាស្រ្តឥណ្ឌាអាយុ 3000 ឆ្នាំ មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×