Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្រធានគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែនសាខាស្វាយអន្ទរ ពាក់ព័ន្ធនឹងសំណុំរឿងស.ម្លាប់បុគ្គលិកម្នាក់ ផ្តើមចេញពីរឿងវិវាទការងារ

ព្រៃវែង៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែនសាខាស្វាយអន្ទរ ពាក់ព័ន្ធនឹងសំណុំរឿងស.ម្លាប់ស្ត្រីម្នាក់ ជាបុគ្គលិកគ្រឹះស្ថាននេះ ដើម្បីធ្វើការសាកសួរ មូលហេតុមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន។

នៅក្នុងករណីនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ។

ក្នុងករណីរហូតឈានទៅដល់ការស.ម្លាប់ស្ត្រីជាបុគ្គលិកគ្រឹះស្ថានខាងលើនេះ ដោយសារមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន ហើយប្រធានគ្រឹះស្ថានសាខានេះ បានយកលុយមួយចំនួន ទៅលាក់ទុកនៅឯស្រុកកំណើត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងយកជនសង្ស័យឱ្យធ្វើត្រាប់ផងដែរ។

លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានសេចក្តីរាយការណ៍ ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លា.ប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ សា.កស.ពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។

លោកស្នងការរងបានបន្តថា ក្រោយពីទទួលបានដំណឹងនេះ ដោយមានការសម្របសម្រួលពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងដោយមានបទញ្ជាពីលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ឱ្យលោកចុះស្រាវជ្រាវ លោកបានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកើតហេតុ និងសា.កស.ពក្នុងនោះសង្កេតឃើញថា សា.កស.ពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសងខាងដាច់រលាត់ស្បែក។

លោកបានបន្ថែមថា តាមកាបំភ្លឺពីម្តាយសា.កស.ពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០និង០០នាទី មេរបស់កូនខ្លួន បានហៅឱ្យទៅប្រជុំ ក្រោយពីទៅបាត់ រហូតដល់ម៉ោងង២០និង០០នាទី ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លា.ប់នៅកន្លែងធ្វើការងារ។

លោក ពៅ ជីវី បានបន្ថែមថា យោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសា.កស.ព និងពិនិត្យសា.កស.ព គឺសា.កស.ពស្លា.ប់ដោយសារការប្រើកម្លាំងខ្ទុបមុខឱ្យថប់ដង្ហើម ដា.ច់ខ្យល់ស្លា.ប់ពិតជាករណីឃា.ត.កម្ម។ ក្រោយពីបានបំពេញនីតិវិធីចប់គ្រប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សា.កស.ពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានស.ម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×