ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល អធិការដ្ឋានខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ បានចុះបង្រ្គាបក្រុមចោរប្ល.ន់យ៉ាងសកម្ម និង បានឃាត់ខ្លួនចំនួន០៥ នាក់ ស្ថិតក្នុងទីតាំងចំនួនពីរកន្លែងផ្សេងគ្នា ក្នុងនោះ ទីតាំងទីមួយ ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ទីតាំងមួយទៀត ស្ថិតក្នុងភូមិឬស្សី និងភូមិថ្មី ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើឱ្យដឹងថា ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងបទល្មើស ពាក់ព័ន្ធមួយចំនួន ពីពួកគេ។
បច្ចុប្បន្នជនសង្ស័យទាំង០៥ នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរៀបចំសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
