Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆាបឆេះរោងកម្មករស្នាក់នៅ ក្នុងបុរីប៉េងហួត បង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្មកររត់ចែកជើងគ្នាព្រាត

ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងឆេះរោងស្នាក់នៅកម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កម្មករបានចេញទៅធ្វើការបាត់អស់ លុះពេលដល់ម៉ោងឈប់សម្រាក ក៏បាននាំគ្នាត្រឡប់មកបន្ទប់ស្នាក់នៅវិញ ក៏ឃើញមានផ្សែងហុយឆេះខ្មួលខ្មាញ់ ចេញពីរកស្នាក់នៅរបស់កម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះផងដែរ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលភ្នំពេញ បានចេញទៅជួយអន្តរាគមន៍បា.ញ់ទឹកទប់ស្កាត់ កុំឲ្យមានការរាលដាល ដល់រោងកម្មករក្បែរនោះ និងបុរីដែលកំពុងតែសាងសង់ នៅក្បែរកន្លែងកើតហេតុ។


អគ្គិភ័យខាងលើនេះ បានរលត់ទៅវិញជាស្ថាពរទាំងស្រុង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃដដែល។
សមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យ បានឲ្យដឹងថា មូលហេតុដែលនាំឱ្យមានអគ្គិភ័យនៅនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែកាប លើដំបូលស្នាក់នៅរបស់កម្មករ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន៣ បន្ទប់និងសម្ភារៈរបស់កម្មករមួយចំនួនតែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ ៖ សួង សាម

×