Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋម្នាក់ជួបរឿងគួរឲ្យក្តៅ! គ្រាន់​សួរ​នាំ​ត្រឹម​ត្រូវ​សោះ ស្រាប់​តែ​បុគ្គល​រូប​នេះ បោះ​សម្តី​ដាក់​គាត់​នាំ​កូន​ទៅ​ចាក់​វ៉ាក់​សាំង ដ៏ឈ្លើយ…

ប្រជាពលរដ្ឋម្នាក់ ព្រោះតែហួសចិត្តខ្លាំងពេក​ក៏បានបង្ហោះរូប និងសូម្បីគូររង្វង់បញ្ជាក់ឲ្យកាន់តែច្បាស់ ចំពោះបុរសម្នាក់ដែលស្ថិតក្នុងឯកសណ្ឋានស្លាកសំគាល់ជាយុវជនស្ម័គ្រចិត្ត និងពាក់ប័ណ្ណសំគាល់ ធ្វើការនៅមណ្ឌលចាក់វ៉ាក់សាំងផ្សារដើមថ្កូវ ដើម្បីឲ្យបងប្អូនមហាជនបានស្គាល់ ពីចរិតដ៏ឈ្លើយរបស់គាត់ ដែលប្រើពាក្យសម្តីដ៏មិនសមរម្យ មកកាន់ប្រជាពលរដ្ឋ ដែលគ្រាន់តែសួរនាំត្រឹមត្រូវប៉ុណ្ណោះ នៅពេលគាត់នាំកូនទៅចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ស្រលាញ់គុន ខ្មែរ បានបង្ហោះរឿងដ៏ហួសចិត្តនេះ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កាលពីពេលកន្លងទៅថ្មីៗនេះថា៖ ថ្ងៃនេះជួបរឿងមិនគួរអោយជួប បងៗ អ៊ុំៗណា ដែលយកកូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពផ្សារដើមថ្កូវខ្លះ ចំណែកខ្ញុំយកកូនទៅចាក់ថ្នាំទៅតាំងពីព្រឹកអង្គុយចាំយកកូនចាក់ថ្នាំដល់ម៉ោង10 :45នាទី ពេលនោះអ្នកហៅលេខប្រាប់ថាហៅតែលេខ១០០ចប់ ពេលនោះខ្ញុំក៍រង់ចាំមិនចង់មកផ្ទះវិញ រង់ចាំជាមួយក្មួយៗ5នាក់ទៀត តែគាត់នេះខ្ញុំមិនដឹងថាគាត់ជាផ្នែកណាទេ ចុះមកប្រាប់ពួកខ្ញុំថាពេទ្យឈប់សំរាកហើយមោ៉ង2បានពេទ្យធ្វើការវិញ ពេលនោះពួកខ្ញុំមិនចង់ទៅផ្ទះ ចង់រង់ចាំ ខ្ញុំសួរទៅគាត់ថា បងពេទ្យឈប់សំរាកលឿនម៉េសបង ម៉ោងទើបតែ10:45នាទីនឹងបង ពេលនោះគាត់ឆ្លើយមកថា ចង់ទៅប្តឹងអ្នកធំថ្នាក់លើណាទៅប្តឹងទៅ ខ្ញុំមិនដឹងគឺជារឿរបស់ពេទ្យចង់ប្តឹងណាប្តឹងទៅ ជាចុងក្រោយខ្ញុំសូមអោយថ្នាក់លើរបស់គាត់បងៀនគាត់ឲ្យចេះនិយាយទៅកាន់ប្រជាពលរដ្នអោយស្រួលបន្តិច។

ក្រោយពីបានឮសម្តីបែបនេះ មហាជនជាច្រើនបានដាក់ឲ្យបែបៗនេះថា «ពួកហ្នឹងតែចឹង សំដីដូចអាចម៍ចឹង ស្អប់ណាស់, ពាក្យសម្ដីអាចក់អាចែមតែចឹង ដល់អ្នកធំមែនទែនគេនិយាយមកពិរោះស្ដាប់, ធ្វើកូនចៅគេប៉ុណ្ណឹងហើយទំរាំបានធ្វើមេគេទៀតមិនដឹងចរឹកហែងប៉ុណ្ណាទេវើយ, ធ្វើកូនចៅគេប៉ុណ្ណឹងហើយ ទម្រាំបានធ្វើមេគេទៀត មិនដឹងចរឹកអែងហែងប៉ុណ្ណាទេ,….»។

តែទោះយ៉ាងណា នេះគ្រាន់តែជាលើកឡើងរបស់ម្ចាស់គណនីខាងលើប៉ុណ្ណោះ តែការពិតយ៉ាងណានោះ គឺមានតែបុគ្គលរងការចោទ ចេញមុខធ្វើការបកស្រាយឲ្យបានច្បាស់ កុំឲ្យមានឈ្មោះប្រើប្រាស់សម្តីឈ្លើយទៅកាន់ប្រជាពលរដ្ឋបែបនេះនោះឡើយ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×