ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ៥ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ។
ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C
- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាច កើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ