Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ័យលាភី​សិស្ស​ពូកែ អះអាងថា ភាពជឿជាក់ ប្រកបដោយ​សុទិដ្ឋិនិយម អាច​នឹង​ឈានទៅ សម្រេច​នូវ​អនាគត​ដ៏​រុងរឿង

ភ្នំពេញ​៖ “​យុវ​សិស្ស​ដែល​ទទួលជោគជ័យ​ក្នុងការ​សិក្សា ដោយ​ទទួលបាន​ជ័យលាភី​ថ្នាក់ជាតិ ថ្នាក់​អន្តរជាតិ ថ្នាក់​រាជធានី និង​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា បាន​អះអាង​ពី​ភាពជោគជ័យ​របស់ខ្លួន​ថា នៅពេល​នេះហើយ​ដែល​ភាពជឿជាក់​ប្រកបដោយ​សុទិដ្ឋិនិយម សុច្ឆន្ទៈ បាន​ប្រតិ​ស្ធ​ក្នុង​សន្តាន​ចិត្ត​យើងខ្ញុំ ឲ្យ​ក្លាយទៅជា​កម្លាំងចលករ​ក៏​ស្រួល​ស្រាល់ ជំរុញ​ឲ្យ​យើងខ្ញុំ​អាច​នឹង​ឈានទៅ​សម្រេច​នូវ​អនាគត​ដ៏​រុងរឿង​។ រាល់​បុរេវិនិច្ឆ័យ​ខុសឆ្គង ពហុ​ចិត្ត​ទាប​ដែល​ធ្លាប់មាន​ក្នុង​អារម្មណ៍​ពីមុនមក​ត្រូវ​លុបបំបាត់​ទាំងស្រុង​នាពេលនេះ​”​។ នេះ​បើតាម​ចំណាប់អារម្មណ៍​របស់​ជ័យលាភី​តំណាង​ឲ្យ​សិស្ស​ពូកែ​ទូទាំង​រាជធានី យុវតី ហឹ​ង មណីរត្ន សិស្ស​ថ្នាក់​ទី​៩ ផ្នែក​អក្សរសិល្ប៍​ខ្មែរ នៃ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ដែលជា​ជ័យលាភី​មេដាយមាស​ពីរ ។

​យុវតី ហឹ​ង មណីរត្ន បាន​ថ្លែង​ចំណាប់អារម្មណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី បាន​បញ្ជាក់ថា យើងខ្ញុំ​មិនអាច​រីករាយ​នឹងមាន​មោទនភាព​ចំពោះ​ជោគជ័យ​នេះរ​ហុត​ភ្លេចខ្លួន ឬ​ព្រងើយកន្តើយ ចំពោះ​ការសិក្សា​ទៅមុខទៀត​នោះទេ ហើយ​ជម្រាប​ថា​ជោគជ័យ​នេះ​ក៏​មិនមែន​បានមក​ដោយ​ចែដ​ន្យ​នោះដែរ វា​គឺជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​ព្យាយាម សិក្សា​របស់​យើងខ្ញុំ​ផង គួបផ្សំ​នឹង​ការគ្រប់គ្រង​របស់​គណៈ​នាយក និង​ការណែនាំ​អប់រំ​បង្ហាត់​ពី​អ្នកគ្រូ លោកគ្រុ ការ​ទូន្មាន​ប្រៀនប្រដៅ​ពី​អ្នកមានគុណ​ទាំង​ទ្វេ ព្រមទាំង​រៀមច្បង​មិត្តភក្តិ​បានផ្តល់​ឯកសារ​ផ្សេងៗ សម្រាប់​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ រហូត​យើងខ្ញុំ​ទទួលបាន​លទ្ធផល​ដ៏​ធំធេង​នេះ​។ ទោះជា​ដូចនេះ​ក៏ដោយ ក្នុងនាម​អ្នករៀន​ពូកែ យើងខ្ញុំ​មិនដែល​មាន​ចរិត​អួតអាង​ស្ព​ប់​ខ្ពើម​រើសអើង ឬ​បន្តុះបង្អាប់​មិន​រាប់អាន​អ្នករៀន​ខ្សោយ រៀន​អន់​ជាង​ខ្លួន​នោះទេ គឺ​មានតែ​ខិតខំ​លើកទឹកចិត្ត​ណែនាំ​បង្ហាញ​ពី​វិធី​រៀនសូត្រ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ដូច​យើងខ្ញុំ​។​

​យុវតី​ដែលជា​សិស្ស​ពូកែ​រូបនេះ បាន​លើកឡើងថា​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​នាពេលនេះ ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ផងដែរ នូវ​កាតព្វកិច្ច​យើងខ្ញុំ​បាននិងកំពុង​បំពេញ​ចំពោះ​ខ្លួនឯង​ផង ចំពោះ​គ្រួសារ​ផង ចំពោះ​សាលារៀន​ផង និង​ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្រឡាញ់​របស់​យើងខ្ញុំ​ផងដែរ​។ យុវតី​រូបនេះ ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រិយមិត្ត យុវជន យុវនារី ប្អូនៗ​ទាំងឡាយណា​ដែល​ចូលចិត្ត​ដើរលេង​សេពគប់​ជាមួយ​ក្រុម​ក្មេង​ទំនើង និង​មិត្តភក្តិ​ដែល​ប្រើប្រាស់​គ្រឿងញៀន តាម​កន្លែង​ក​ម្សា​ន្យ​នានា​នោះ ចូរ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍ គួរ​យក​ពេលវេលា​ដ៏​មានតម្លៃ​ទាំងនោះ សម្រាប់​ធ្វើអំពើ​ល្អ​ជួយ​ដល់​សង្គម​និង​សម្រាប់​ការរៀនសូត្រ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ នៅ​ដំណាច់ឆ្នាំ​សិក្សា នៅពេល​ប្រឡង​សញ្ញាបត្រ​ជាពិសេស​ឲ្យ​ក្លាយទៅជា​សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​សម្រាប់​គ្រួសារ​និង​សង្គមជាតិ​។​

​យុវតី ហឹ​ង មណីរត្ន ក៏បាន​សម្តែង​នូវ​អំណរគុណ​ប្រកបដោយ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​គាំទ្រ​ការធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ ក្នុងនោះ​មានការ​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ ពង្រឹង​ការប្រឡង​គ្រប់​ប្រភេទ អ្នកចេះ​គឺជា​ប់ ជាពិសេស​ការលើកទឹកចិត្ត​ពួកយើងខ្ញុំ​ទាំងអស់គ្នា ឲ្យ​ស្គា​ល់ពី​តម្លៃ​នៃ​ការសិក្សា​និង​ផលប្រយោជន៍​ជាដើម​។​

​ឆ្លើយតប​នឹង​ដំបូន្មាន​ដ៏​វិសេសវិសាល​របស់លោក​គ្រូ​អ្នកគ្រូ​នោះ យុវតី ហឹ​ង មណីរត្ន បាន​ប្តេជ្ញា​ខិតខំ​កសាង​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​ធនធាន​ដ៏​សំខាន់ សម្រាប់​អភិវឌ្ឍ​មាតុភូមិ​យើង​ឲ្យ​សម្បូរ​រុងរឿង ប្តេជ្ញា​ខិតខំ​កសាង​ខ្លួន​ឲ្យ​ក្លាយជា​អ្នក​ស្នង​ជំនាន់​ឲ្យ​បាន​ជោគជ័យ​។​

​សូមបញ្ជាក់ថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រគល់​រង្វាន់​ជ័យលាភី​ដល់​សិក្សា​ពូកែ​ថ្នាក់​អន្តរជាតិ​ចំនួន​៦​នាក់​, សិស្ស​ពូកែ​ថ្នាក់​រាជធានី​ភ្នំពេញ ជាប់​ជ័យលាភី​ទូទាំងប្រទេស​ចំនួន​១៨​នាក់ ដែល​ក្មួយៗ​ទាំងនេះ​, ទទួលបាន​មេដាយមាស​២​នាក់ ,​មេដាយប្រាក់​២​នាក់​, មេដាយ​សំរឹទ្ធិ​២​នាក់ ,​វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​ចំនួន​១២​នាក់​។ សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​៣០​នាក់ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទទួលបាន​និ​ន្ទេ​ស A ចំនួន​១៩៤​នាក់​។ ប្រគល់​រង្វាន់​សិស្ស​ទទួល​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១១៣១​នាក់​, លេខ​២ ចំនួន​១១១៧​នាក់​, លេខ​៣ ចំនួន​១១៤០​នាក់ ដែល​សិស្ស​ទាំងអស់ ក៏បាន​ទទួល​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុ​សែន មាន​សៀវភៅ ប៊ិច កា​តាប​ស្ពាយ និង​ថវិកា​មួយចំនួន ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​៕​ ​ដោយ​៖​កូ​ឡាប​

×