Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! ចូលផ្សារទិញឥវ៉ាន់ប៉ុន្មាននាទីសោះ ត្រឡប់មកវិញ ស្រាប់​តែ​មិន​នឹកស្មាន​ឃ្មុំ​ធ្វើ​សំបុកពេញក្នុងរថយន្ត

spot_img

បុរសម្នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់បានចាកចេញពីឡានពីរបីនាទី​ដើរទៅកាន់ហាងទំនិញ​ហើយពេលគាត់ត្រឡប់មកវិញ​គាត់បានឃើញឃ្មុំរាប់រយក្បាលកំពុងប្រមូលផ្តុំគ្នា និងហើរពាសពាសក្នុងឡានតែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ បុរសម្នាក់មានឈ្មោះថា Rizwan Khan បានបើកឡានទៅទិញឥវ៉ាន់ នៅហាងលក់គ្រឿងទេសមួយកន្លែង នៅក្នុងទីក្រុងស៊ីដនី។ ប៉ុន្តែ នៅពេលគាត់មកកាន់កន្លែងចតរថយន្តវិញបន្ទាប់ពី ១០ នាទី ចូលទិញឥវ៉ាន់​គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញមនុស្សម្នាចោមរោមរថយន្តរបស់គាត់ ហើយពួកគេបាននាំគ្នាថតរូប និងវីដេអូ ជាមួយទូរស័ព្ទគ្រប់ៗគ្នា។ នោះគឺពួកគេកំពុងនាំគ្នាថតឃ្មុំរាប់រយក្បាល ដែលកំពុងស្ថិតនៅក្នុងរថយន្តរបស់ Rizwan Khan។

Rizwan Khan បានចែករំលែកថា៖ “ពេលខ្ញុំត្រលប់មកឡានវិញ ខ្ញុំបានឃើញមនុស្សជាច្រើននៅជុំវិញឡានរបស់ខ្ញុំ ហើយថតរូបឃ្មុំនៅក្នុងឡាន ប្រហែលជាឃ្មុំចូលចិត្តឡានរបស់ខ្ញុំហើយមើលទៅ”។

គួរបញ្ជាក់ថា ហ្វូងឃ្មុំ “ដ៏ធំ” ទាំងនោះ បានកំពុងធ្វើសំបុកនៅខាងស្តាំលើស៊ុមទ្វារ ជាប់នឹងកៅអីអ្នកដំណើរ ដែលធ្វើឱ្យស្ទើរតែមិនអាចចូល ហើយបើកឡានបាន។

តែទោះយ៉ាងណា ជាសំណាងល្អសម្រាប់ Rizwan Khan ដែលនៅពេលនោះ គឺមានអ្នកចិញ្ចឹមឃ្មុំវ័យចំណាស់ម្នាក់ បានធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ គាត់ក៏បានចូលជួយដោះស្រាយជាមួយហ្វូងឃ្មុំទាំងនោះយ៉ាងឆាប់រហ័ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×