អំឡុងពេលកន្លងមកថ្មីៗនេះ មានកាសែតអេឡិចត្រូវនិចមួយចំនួនបានធ្វើការចុះផ្សាយព័ត៌មានពុំត្រឹមត្រូវជុំវិញការរៀបចំក្បាលម៉ាស៊ីនដឹកនាំ និងការកែទម្រង់កងកម្លាំងនគរបាលប្រជាជននៃប្រទេសនេះ ។
ក្រសួងនគរបាលបានសំណូមពរដល់ស្ថាប័នគ្រប់គ្រងសារព័ត៌មានទាំងនោះមានវិធានការម៉ឺងម៉ាត់សមស្របទៅតាមច្បាប់កំណត់។
តាមនោះកាលពីថ្ងៃ ៣ ខែមេសា ក្រសួងនគរបាលក៏បានធ្វើការប្រកាសព័ត៌មានផ្លូវការ អំពីការអនុវត្តគ្រោងការណ៍កែទម្រង់រៀបចំក្បាលម៉ាស៊ីនក្រសួងនគរបាលឲ្យមានប្រសិទ្ធភាពនិងប្រតិបត្តិការរហ័សទាន់ពេលវេលា។
ក្រសួងនគរបាលវៀតណាម អនុវត្តការកែទម្រង់ធំមួយ
តាមនោះក្រសួងនេះនឹងលុបចោលថ្នាក់កណ្តាលគឺបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួង និងពង្រឹងបណ្តាញនគរបាលតាមឃុំ-ស្រុក និងខេត្ត-ក្រុង ៕ សូយន