តាម Reuter ថ្ងៃទី ៥ ខែមេសា ម្សិលមិញនេះ ស្ថាប័នស្រាវជ្រាវភូកុម្ពសាស្ត្រអាមេរិក (USGS) ប្រកាសថា ការរញ្ជួយដីខ្លាំងមួយដែលមានកម្រិត ៦,២ richer បានកើតឡើងនៅតំបន់សមុទ្រក្បែរកោះ Mindanao ភាគខាងត្បូងហ្វីលីពីន ។
ស្នូររញ្ជួយស្ថិតក្នុងជម្រៅ៦១គីឡូម៉ែត្រ ចម្ងាយពីទីក្រុង Davao របស់កោះ Mindanao ប្រមាណ ១២៨ គីឡូម៉ែត្រ ភាគខាងកើត ។
បច្ចុប្បន្ននៅពុំទាន់មានរបាយការណ៍ពីចំនួនអ្នកស្លាប់ របួស ឬមហន្តរាយពីការរញ្ជួយដីនេះទេ ៕ ចន្ទ្រា