អ្នកភូមិពិតជាមានការស្លុតរន្ធត់ និងភ័យខ្លាចជាខ្លាំង ខណៈដើរពេលយប់ប្រទះឃើញមឈូសមួយ កំពុងស្ថិតនៅក្នុងវាលស្រែមួយកន្លែង នៅក្នុងភូមិ វត្តដងថាកៀន ខេត្ត ផេតចាប៊ុន ប្រទេសថៃ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Amnaj Puekkoksung បានផុសរូបមឈូសមួយនៅក្នុងវាលស្រែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយភ្ជាប់ Capiton បញ្ជាក់ថា «ខ្ញុំបានរកឃើញមឈូសនេះ នៅក្នុងភូមិ វត្តដងថាកៀន។ ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លា បាននាំយកមឈូសនេះ ទៅកាន់វាលស្រែ ស្ថិតនៅខាងក្រោយផ្ទះរបស់ខ្ញុំផ្ទាល់តែម្តង។ ឥឡូវនេះ ខ្ញុំកំពុងរង់ចាំជំនួយមកលើកវាចេញ»។
ចំណែកអ្នកលេងបណ្តាញសង្គមវិញ បានចែករំលែកផុសនេះ ដោយបានខមិនបែបនេះថា «ខ្ញុំសង្ឃឹមថា សពនៅខាងក្នុងសុវត្ថិភាព» ។ រីឯអ្នកខ្លះទៀត ចង់ដឹងថាតើមានលេខនៅលើមឈូសនោះទេ និងសូម្បីលេខផ្ទះរបស់ Amnaj ដើម្បីពួកគេយកមកចាក់ឆ្នោតផ្សងសំណាង។
Amnaj អាយុ ៣៤ ឆ្នាំ គឺជាមន្រ្តីម្នាក់ធ្វើការនៅដែនជម្រកសត្វព្រៃស៊ូប្លុកកា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មានភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំននន់ជន់លិចភូមិហើយទឹកបានហូរយ៉ាងខ្លាំង និងមានជម្រៅប្រហែល ២ ម៉ែត្រ ឯណោះ។ ទឹកបានហូរនាំយកមឈូសចេញពីវត្តចូលទៅក្នុងប្រឡាយ និងបន្ទាប់មក បានរសាត់ចម្ងាយប្រហែល ៥ ទៅ ៦ គីឡូម៉ែត្រ ទៅកាន់វាលស្រែតែម្តង។
នៅពេលយប់ ពួកអ្នកភូមិបានស្វែងរករបស់របរតាមវាលស្រែ ដែលត្រូវបានទឹកនាំយកចេញពីផ្ទះរបស់ពួកគេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យស្លុ.តរន្ធ.ត់ឡើងបះសក់នោះ គឺពួកគេស្រាប់តែបានប្រទះឃើញមឈូសមួយ នៅច្រង៉ាងៗក្នុងវាលស្រែតែម្តង។
ប្រធានភូមិអ្នកស្រី Saad Puekodsung និងជំនួយការ បានចុះទៅកាន់វាលស្រែ ដើម្បីពិនិត្យមឈូសនោះ និងបានស្នើអ្នកភូមិជួយលាងសម្អាតមឈូសនោះ មុនពេលលើកដាក់ឡាន ដើម្បីយកទៅកាន់វត្តវិញ។ បច្ចុប្បន្នផ្លូវមួយចំនួននៅក្នុងខេត្ត ផេតចាប៊ុន នៅតែជន់លិច ហើយមន្រ្តីក៏បានធ្វើស្ពានបណ្តោះអាសន្ន ដើម្បីជួយសម្រួលការធ្វើចរាចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


