Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ABC EXTRA STOUT បើក​យុទ្ធនាការ​ថ្មី “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​”

​​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូហ្វីតែ​ល ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​ពិធី​ប្រកាស​បើក​យុទ្ធ​ការ​របស់ ABC Extra Stout ដែល​មានឈ្មោះ​ថា “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​” ។​

ភ្ញៀវកិត្តិយស​ពិសេស​រួមមាន​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់ តារា​ល្បីៗ តារា​បង្ហាញ​ម៉ូត ដៃគូ​ពាណិជ្ជកម្មរ​របស់ CBL និង​អ្នកសារព័ត៌មាន​សំខាន់ៗ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​នា​ពេល​រាត្រី ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ដ៏​ល្អ​ឯក​ក្នុង​ការកម្សាន្ត​សប្បាយ ។​

ការសម្តែង​របស់​លោក​ខេមរៈ សេរី​មន្ត អ្នកនាង​ពេជ្រ សោភា និង​អ្នក​សម្តែង​សៀក​លោក Sovid ព្រម​ទាំង​ការ​សម្តែង​របាំ​ស្រមោល​បានផ្តល់​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ទស្សនិកជន​។ ទស្សនិកជន​ក៏បាន​ទស្សនា​យ៉ាង​ជក់ចិត្ត​នូវ​កម្មវិធី​ក្រឡុក​ស្រា​ដែល​បាន​បង្ហាញ​ណែនាំ​ពី​ស្រា​ក្រឡុក​ថ្មី​បួន​ប្រភេទ​ជាមួយនឹង ABC Extra Stout ដែល​បាន​ជួយ “​បើក​វាំងនន​អាថ៌កំបាំង​” នៃ​កម្មវិធី​នេះ​។ កម្មវិធី​រាត្រី​នេះ​ក៏​បាន​បង្ហាញ​ពី​ការសម្តែង​ការដើរ​ម៉ូត​លំដាប់ថ្នាក់​ខ្ពស់​ក្នុង​កិច្ចសហការ​របស់ ABC ជាមួយ​ម៉ាក​សញ្ញា​អ្នក​ច្នៃ​ម៉ូត Queen Victoria​។​
​ក្នុងឱកាស​ពិសេស​នេះ លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL បាន​មានប្រសាសន៍​ពន្យល់​ពី​ខ្លឹមសារ​នៃ​ពិធី​ប្រកាស​នេះ​ឲ្យដឹងថា​៖ “​មនុស្ស​សម័យ​បច្ចុប្បន្ន​នេះ​ឱ្យ​តម្លៃ​ទៅលើ​មនុស្ស​ដោយ​សារ​អត្តចរិត និង​សីលធម៌​រស់នៅ​ក្នុង​ជីវិត​។ ដូច្នេះ យុទ្ធនាការ​ថ្មី​របស់ ABC គឺ​ផ្តោតលើ​ការនាំ​ផ្លូវ​មនុស្ស​គ្រប់គ្នា​ឆ្ពោះទៅរក​ភាព​ជោគជ័យ និង​ឧត្តមភាព​ដ៏​ល្អ​ឯក​ជាមួយគ្នា​។ នេះ​ជា​ហេតុផល​ដែល​យើង​បាន​សម្រេចចិត្ត​ប្រើ​សត្វ​តោ ABC ដើម្បី​ធ្វើ​ជា​និមិត្តរូប​នៃ​កិត្តិយស និង​អត្តចរិត​របស់​បុរស ABC ប្រកប​ដោយ​ឧត្តមភាព​ដ៏​ល្អ​ឯក​។​”

សត្វ​តោ ABC ត្រូវ​បាន​បញ្ចេញ​តាមរយៈ​របាំ​សម្តែង​តថភាព​ជាក់ស្តែង ដែល​មិន​ធា្លប់បាន​សម្តែង​ពី​មុន​។ ដូច​សត្វ​តោ​អញ្ចឹង បុរស ABC គឺជា​អ្នកដឹកនាំ​ដ៏​មហស្ចារ្យ និង​ចេះ​ជំរុញ​លើកទឹកចិត្ត​គេ​។ កម្មវិធី​ពិសេស​នេះ​ក៏​បាន​បញ្ចេញ​ស្ពតពាណិជ្ជកម្ម​ថ្មី​ចុងក្រោយ​បំផុត​របស់ ABC ។ ស្ពត​នេះ​ផ្តោតលើ​ខ្លឹមសារ​ចម្បង​អំពី​ការវិវឌ្ឍ​នៃ​ភាពជោគជ័យ​តាមរយៈ​ការបង្ហាញ​ពី “​បុរស ABC សម័យ​ទំនើប​” ដែល​បាន​ឆ្លងកាត់​ការ​ប្រែកាយ​យ៉ាង​មហស្ចារ្យ​ទៅ​ជា​សត្វ​តោ​ជា​និមិត្តសញ្ញា​នៃ​ម៉ាក​យីហោ​នេះ ដែល​ដឹកនាំ​មនុស្ស​ឆ្ពោះទៅរក​ឧត្តមភាព​ដ៏​ល្អ​ឯក តាមរយៈ​ភាព​ទាក់ទាញ​ចំពោះ​លក្ខណៈសម្បត្តិ​រប​ស់បុរ​ស ABC​។ ស្ពត​នេះ​ក៏​ធ្វើ​ការស្វែង​យល់​ផងដែរ​ពី​អភិជន​ភាព ភាពជា​អ្នកដឹកនាំ និង​បំណងប្រាថ្នា​ចង់បាន​ឧត្តមភាព​ដ៏​មហស្ចារ្យ​ដោយ​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ និង​ការគោរព​ចំពោះ​អ្នក​ដទៃ​។​

យុទ្ធនាការ “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​” គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍឲ្យ​រីក​ចម្រើន​សម្រាប់ ABC Extra Stout ដែល​បន្ត​ផ្តល់​ការគាំទ្រ និង​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះវិជ្ជា និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​

ABC Extra Stout នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យក​មក​ទទួល​ទាន ”​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់​បំផុត និង​ដែល​បានឈ្នះ​ពានរង្វាន់​ជាច្រើន​។​

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​យុទ្ធនាការ “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​” សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖
www.facebook.com/ABC.ExtraStoutCambodia/
​សូម​រីករាយ​ទទួលទាន ABC Extra Stout ដោយ​ការទទួលខុសត្រូវ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×