Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកសេវាស្នាក់នៅទេសចរណ៍ ផ្សព្វផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP)សម្រាប់ អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក គឹម សេរីរដ្ឋ ប្រធាននាយកសេវាស្នាក់នៅទេសចរណ៍ អញ្ជើញផ្សព្វ ផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP)សម្រាប់ អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល រងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធជុំវិញខេត្ត លោក លោកស្រីជាប្រតិបត្តិករណ៍ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាស្ត្រថា រាជរដ្ឋាភិ បាលកម្ពុជា បានចាត់ទុកវិស័យទេស ចរណ៍ជាមាសបៃតង និងជាវិស័យអទិភាពក្នុងការជម្រុញ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិ យោគកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ពន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។

ខេត្តព្រះសីហនុ ត្រូវបានកំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែក លើសកម្មភាពដ៏វិសេសវិសាលនៃធន ធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និងធនធានបាតសមុទ្រ ផ្ដល់សក្តានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ ទាញភ្ញៀវទេសចរប្រមាណ ២លាននាក់ ឱ្យចូលមកទស្សនា និងសំរាកកម្សាន្តជារៀងរាល់ឆ្នាំមុនព្រឹត្តិការណ៍កើតជំងឺ កូវីដ-១៩ ។

ខេត្តព្រះសីហនុ មានកំពង់ ផែអន្តរជាតិទឹកជ្រៅ ត្រូវបានធ្វើការអភិ វឌ្ឍជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៥ អាចឱ្យនាវាចូលចតបាន ៩២ភាករយ នៃនាវា ចរណ៍លើពិភពលោក។ ខេត្តមានព្រ លានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,២០០ម៉ែត្រ វែងជាងគេក្នុងប្រទេសកម្ពុជា អាចឱ្យយន្តហោះធុនធំចុះចតបាន។ ខេត្តមាន ផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ។ ផ្លូវគោក រាជរដ្ឋាភិបាលបានសាងសង់ផ្លូវល្បឿនលៀនពីភ្នំពេញមកកាន់ខេត្តព្រះ សីហនុ អាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ។ ខេត្តព្រះសីហនុ មានសក្តានុពលធម្មជាតិជាច្រើនក្នុងការទាក់ ទាញភ្ញៀវទេសចរ និងវិនិយោគ។ ហើយ នៅខែវិច្ឆិកាខាងមុខរាជរដ្ឋាភិបាល គ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅ បើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញ ។ ដូច្នេះត្រូវមានការចូលរួមពីអស់លោក លោក ស្រី និងប្រតិបត្តិករណ៍ទេសចរណ៍ចូលរួមអនុវត្តវិធានស្តង់ដារ (SOP) ដើម្បីបើកដំណើរការទេសចរឡើងវិញឆ្នាំ២០២២ខាងមុខ ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានអំពាវនាវអស់លោក លោកស្រីជា ប្រតិបត្តិករទេសចរណ៍តាមរមនីយដ្ឋានទេសចរណ៍នានា រៀបចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍ មានប្រ សាសន៍បើកការផ្សព្វផ្សាយ វិធានសុវត្ថិ ភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងធានាបាននូវការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩-ចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធានសុវត្ថិ ភាពទេសចរណ៍ ក៏ដូចជាវិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបានទូលំទូលាយ ដោយមានការចូលរួមអនុវត្តឱ្យ បានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ ការ អនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា (SOP) ពិតជាមានសារៈសំខាន់ណាស់សម្រាប់ចំណេះដឹង មូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះ ទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំ២០២១ និងត្រៀមទទួលភ្ញៀវ នៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ ៕ រក្សាសិទ្ធិដោយ ៖ CEN

×