Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមានជនសង្ស័យជាជនជាតិចិន សរុបចំនួន៦នាក់ ស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម ៖ ១-ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ ២-ឈ្មោះ CHEN YONG ភេទប្រុសអាយុ ៣៥ឆ្នាំ ៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ ៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ ៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ នោង៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន ៖១-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម ២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម ៣-ថ្នាំញៀន WY ២៨៧គ្រាប់ ៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច ៥-ថ្នាំដបពណ៌មាស ចំនួន២ដប ៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង ៧-រថយន្ត ចំនួន០២គ្រឿង និង៨-ទូរស័ព្ទ ចំនួន១០គ្រឿង។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×