Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុ.ក្ខជាន់ទុ.ក្ខ! បើកឡានយក​ម្តាយ​ឈឺ​ធ្ងន់ទៅពេទ្យ ប្រញាប់​ពេក សូម្បី​មើល​មិន​ឃើញផ្លាក​សញ្ញា​ព្រមាន​ស្ពាន​បាក់ លទ្ធផល​បណ្តាលឲ្យ…

ស្រ្តីម្នាក់បានបើករថយន្តធ្លាក់ចូលទឹកដែលកំពុងហូរខ្លាំង នៅចំណុចស្ពានមួយកន្លែង នៃខេត្តណាខន សាវ៉ាន់ ដែលបានបាក់ដោយសារទឹកជំនន់ បន្ទាប់ពីស្រ្តីរូបនោះបានបើករថយន្តយ៉ាងលឿន ដើម្បីនាំម្តាយទៅកាន់មន្ទីរពេទ្យ ដែលសូម្បីតែពុំបានមើលផ្លាកសញ្ញាព្រមានថា «ស្ពានបាក់»។ ហើយជាលទ្ធផល ម្តាយរបស់នាងបានស្លាប់នៅក្នុងរថយន្ត ខណៈកូនម្នាក់ដែលបានមកជាមួយ បានរួចជីវិត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Suwadee Pansang នៅថ្ងៃទី២៨ ខែកញ្ញា បានបញ្ចេញវីដេអូឃ្លីបមួយ បង្ហាញស្រ្តីម្នាក់ត្រូវបានបោកបក់ដោយទឹកជំនន់ ខណៈអ្នកភូមិកំពុងព្យាយាមជួយសង្គ្រោះ បន្ទាប់ពីរថយន្ត Pickup របស់នាង បានធ្លាក់ចេញពីស្ពានដែលបានបាក់ដោយសារខ្សែទឹកហូរយ៉ាងខ្លាំង។ នៅក្នុងឃ្លីប ក៏បានឮអ្នកភូមិដែលកំពុងព្យាយាមជួយ បានស្រែកថា មិនអាចយករថយន្តនោះចេញបានទេ។ ប៉ុន្តែ ពួកគេអាចបើកទ្វារ ដើម្បីទាញជនរងគ្រោះនៅខាងក្នុងរថយន្ត។

ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ ម៉ែវ៉ុង ទៅកាន់ ឡាដយ៉ាវ សង្កាត់ វ៉ាង សាន ស្រុក ឡាដាវ ខេត្ត ណាខន សាវ៉ាន់។ មនុស្ស ៣នាក់ នៅក្នុងរថយន្ត ក្នុងនោះអ្នកនៅមានជីវិត គឺស្រ្តីវ័យកណ្តាលម្នាក់ (អ្នកបើកបរ) និងកូនម្នាក់របស់នាង​និងម្នាក់ទៀត ជាស្រ្តីវ័យចំណាស់ ត្រូវជាម្តាយរបស់នាង បានស្លា.ប់នៅក្នុងរថយន្ត។

មុនពេលកើតហេតុ ស្រ្តីរូបនោះបានបើករថយន្តយ៉ាងប្រញាប់ ដើម្បីនាំយកម្តាយទៅកាន់មន្ទីរពេទ្យ ខណៈម្តាយរបស់នាងកំពុងត្រូវបានជំងឺធ្វើទុក្ខខ្លាំង។ ប៉ុន្តែ ដោយសារបើករថយន្តពុំមានការប្រុងប្រយ័ត្ន ដែលសូម្បីមើលមិនឃើញផ្លាកសញ្ញាព្រមានពីស្ពានដែលបាក់នោះ ទើបបណ្តាលឲ្យកើតមានហេតុការណ៍ដ៏រន្ធ.ត់នេះឡើងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×