Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់ឆ្កែញឹកពេក​សឹង​អស់​ពី​ផ្ទះ ទីបំផុត បុរស​ម្នាក់​តាមទាន់ ចាប់​បាន​ចោរ​ទាក់​ឆ្កែ​ស្តែងៗ​ និងថតវីដេអូ​បង្ហាញ​មុខចោរ

ជាការពិតណាស់ នៅតាមស្រុកភូមិ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋតែងតែលេចឮពីការបាត់សត្វឆ្កែចិញ្ចឹម​ខណៈបើក្រឡេកមកមើលតាមកន្លែងលក់ «សាច់ពិសេស»​​ វិញ គឺលក់គ្មានថ្ងៃស្បើយនោះទេ។

ករណីបាត់សត្វឆ្កែនេះផងដែរ ក៏ត្រូវបានប្រជាពលរដ្ឋនិយាយថា គឺគ្មានអ្នកណាក្រៅពីពួកចោរដើរទាក់ឆ្កែនោះឡើយ។ ជាក់ស្តែង ថ្មីៗនេះ ចោរទាក់ឆ្កែតាមភូមិម្នាក់ បានត្រូវប្រជាពលរដ្ឋចាប់បាននៅនិងកន្លែងតែម្តង ខណៈកំពុងរៀបចំអន្ទាក់ ដើម្បីទាក់ឆ្កែរបស់អ្នកភូមិ នៅទីកន្លែងដែលរូបគេតែងមកធ្វើសកម្មភាព។

ដំបូង ចោររូបនេះដែលលើកហេតុផលថាគ្មានការងារធ្វើ បើទៅធ្វើសំណង់ពិបាកបើកលុយ បានបដិសេធថា រូបគេមកទាក់ទន្សាយប៉ុណ្ណោះ ប៉ុន្តែ ដោយសារតែអ្នកភូមិបានស្គាល់ច្បាស់ឧបករណ៍ទាក់ឆ្កែ នៅទីបំផុត ចោររូបនេះ ក៏បានសារភាពថា បានមកទាក់ឆ្កែនៅទីនេះ២ដងហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ya Ri Nit ដែលជាម្ចាស់ឆ្កែ បានបង្ហោះវីដេអូបង្ហាញមុខមាត់ចោរ​និងបញ្ជាក់ឲ្យបងប្អូនបានដឹងថា​​៖ មើលមុខអាអ្នកដើរទាក់ឆ្កែគេទៅ តើគួរត្រូវធ្វើយ៉ាងម៉េចអោយសម នឹងទោសរបស់វា បើវាទាក់អស់ឆ្កែមួយដែរហើយ ឆ្កែគេជិតៗហ្នឹង ក៏អស់ប្រហែល ៦​​ ទៅ ៧ ក្បាលដែរ ហើយក៏បានទាន់ពេលឆ្កែជាប់អន្ទាក់២ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×