Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកដីដាច់ហ្វ្រាំង ជ្រុលចង្កូតបុ.កម៉ូតូចំនួន ០២ គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ០២ នាក់រងរបួស

ក្រុងព្រះសីហនុ៖ រថយន្តធុនធំដឹកដីមួយគ្រឿងបើកបរខុសបច្ចេកទេសដាច់ហ្វ្រាំង បានជ្រុលចង្កូតទៅបុ.កជាមួយនិងម៉ូតូចំនួន ០២ គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ០២ នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវិថីផែ ទល់មុខជាមួយនឹងច្រកចូលកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មាន ឲ្យបានដឹងថា មុនពេលកើតហេតុរថយន្តម៉ាក Hyundai ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8518 អ្នកបើកបរឈ្មោះ អាត ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរអ្នកបើកឡាន ស្នាក់នៅភូមិ ០១ សង្កាត់ ០១ ក្រុង/ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់មិនស្គាល់ឈ្មោះ បើកបរទិសដៅពីជើងមកត្បូង ចុះពីចំណោតយាយម៉ៅ កាត់តាមផ្លូវរ៉ាសំដៅមកកំពង់ផែស្វយ័តខេត្តព្រះសីហនុ ខណៈពេលមកដល់កន្លែងកើតហេតុ រថយន្តខាងលើបានដាច់ហ្រ្វាំង ជ្រុលចង្កូតទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ រួចក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ Honda Dream ឆ្នាំ ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-2598 នៅកណ្ដាលផ្លូវ រងរបួសជើងស្ដាំតិចតួច ហើយបានជ្រុលចង្កូតទៅមួយទំហឹងតែម្ដង បុ.កម៉ូតូ Honda Dream ឆ្នាំ២០២០ មួយគ្រឿង បើងចូលក្នុងសួនច្បារខាងមុខកំពង់ផែស្វយ័តខេត្តព្រះសីហនុ បណ្ដាលឲ្យរងរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់ បាននាំយកជនរងគ្រោះ ទៅមន្ទីរពេទ្យបាត់ទៅ រីឯរថយន្តបានធ្លាក់ចូលក្នុងក្រលុកប្រឡាយហូរទឹក បាក់កង់ខាងមុខនៅនឹងមួយកន្លែង ចំណែកឯអ្នកបើករថយន្ដ មិនមានរងរបួសអ្វីឡើយ ហើយសមត្ថកិច្ចបាននាំយកម្ចាស់រថយន្ត ទៅការិយាល័យចរាចរណ៍ ដើម្បីធ្វើការសាកសួរនាំបន្ថែម។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងព្រមទាំងលើកយកវត្ថុតាង ទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ CEN

×