ក្រុងព្រះសីហនុ ៖ នៅក្នុងព្រឹត្តិការណ៍ភ្ញាក់ផ្អើលមួយត្រង់ចំណុចស្ពានអូមួយ ស្ត្រីវ័យក្មេង តែងខ្លួនជាប្រុសម្នាក់បានស្លា.ប់នៅនឹងកន្លែង បន្ទាប់ពីត្រូវបានរថយន្តស៊េរីទំនើបរបស់ជនជាតិចិន បុ.កពីក្រោយរួចកិ.នពីលើគៀបម៉ូតូជិតមួយគីឡូម៉ែត្រ ទើបប្រជាពលរដ្ឋ តាមចាប់បាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្តោយផ្លូវអូរ០១ ស្ថិតក្នុងភូមិ០៥ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពបឋម ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងបង្កឡើងដោយរថយន្ត ឡង់គ្រឹះស័រ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2 BH 2123 បើកដោយជនជាតិចិន ក្នុងទិសដៅពីលិចទៅកើត បានបុ.កម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រឹមពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យយុវតីម្នាក់បានស្លា.ប់នៅនឹងកន្លែង តែរថយន្តបន្តពុំព្រមឈប់នោះទេ បានបន្តដំណើរទៅមុខទាំងគៀបម៉ូតូក្រោមរថយន្ត រហូតបានចម្ងាយជិតមួយគីឡូ ទើបឃាត់បាន។
ដោយឡែក ជុំវិញករណីនេះផងដែរ មិត្តស្ត្រីរងគ្រោះបានបង្ហើបថា ស្ត្រីរងគ្រោះ មានឈ្មោះ ស្រី វិន អាយុ២០ឆ្នាំជាង មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ ។ នៅមុនកើតហេតុស្ត្រីរងគ្រោះ បានមកលេងនឹងរូបគាត់នៅហាងធ្វើសក់មួយសន្ទុះក៌បាន ជិះម៉ូតូចេញទៅក្រៅដោយប្រាប់ថា ទៅផ្សាររកទិញមីឆាមួយភ្លែត។ រហូតឮនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍ ក៏សួលេងដល់ពេលគេប្រាប់ភិនភាគអ្នករងគ្រោះ ទើបដឹងថាជាមិត្តភត្តិ។

ក្រោយកើតហេតុ ជនបង្កនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូងគោកខេត្ត រីឯ សាកសពត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកចំការចេក រង់ចាំសាច់ញាតិមកទទួល៕ រក្សាសិទ្ធិដោយ ៖ CEN



