Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ប្តឹង​បងប្រុស​ខ្លួន ដោយសារ​ពង្រាយ​ក្នុងផ្ទះ​កខ្វក់​ពេក​

​បុរស​ម្នាក់​នៅក្នុង​តំបន់ Manhattan នៃ​រដ្ឋ​ញូ​វ​ញ៉​ក​បាន​ចោទប្រកាន់​បងប្រុស​របស់​ខ្លួន​ថា បាន​​ពង្រាយ​ក្នុងផ្ទះ​យ៉ាង​ក​ខ្វក់ និង​បាន​ព្យាយាម​គ្រប់គ្រង​ផ្ទះ​ដែល​ជា​មរតក​ម្នាក់ឯង​។ ផ្ទះ​នោះ​មានតម្លៃ​​ប្រហែល ១​លាន​ដុល្លា​អា​មេ​រិច​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Daily Mail​។​

​លោក Andrew Lindsay Cohen និយាយថា បងប្រុស​របស់​គាត់​ឈ្មោះ James ចង់​គ្រប់គ្រង​​អចល​ទ្រព្យ​នោះ​ទាំងអស់ ដែល​ពួកគេ​ទាំង​ពីរ​នាក់​ទទួលបាន​ជា​ទ្រព្យ​មរតក ហើយ​គាត់​បាន​ប្រែក្លាយ​​ផ្ទះ​នៅ​ទៅ​ជា​កន្លែង​ចោល​សំរាម ដែល​មាន​កណ្តុរ និង​របស់​កខ្វក់​ជាច្រើន​។​

​បើ​តាម​បណ្តឹង​របស់​ប្អូនប្រុស​បានឲ្យដឹងថា លោក James បាន​ព្យាយាម​កាន់កាប់​ផ្ទះ នៅ​តំបន់ Upper West Side ក្រោយ​ពេល​មិន​ទទួលបាន​មរតក​ជា​ទឹក​ប្រាក់ ១​លាន​ដុល្លា​អា​មេ​រិច​។​

​បើ​យោង​តាម​លោក Andrew Lindsay Cohen ដែល​ត្រូវជា​ប្អូ​នប្រុស​បាន​និយាយថា ផ្ទះថ្ម​នោះ​​ត្រូវបាន​ធ្វើឲ្យ​ក្លាយជា​កន្លែង​កខ្វល់ មិន​មាន​សុវត្ថិភាព នឹង​ស្ទើរតែ​មិន​អាច​រស់នៅ​បាន​។​

​ពាក្យបណ្តឹង​បន្តទៀតថា លោក James បណ្តែតបណ្តោយ​ឲ្យ​ក្រដាស សំរាម របស់​ចាស់ៗ ប្រអប់ និង​របស់រ​បរក​ខ្វក់​ផ្សេងៗ​ទៀត​ពង្រាយ​ពេញ​ក្នុង​បន្ទប់ ដែល​រក​ផ្លូវ​ចូល​មិនបាន និង​មាន​ដុះ​ផ្សិត​ពេញ​៕​ សុភ័ក្ត្រ

spot_img
×