Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវ ដោយខ្លួនឯង

ព្រះសីហនុ ៖ នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ : ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនៅលើដងផ្លូវ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×