តាកែវ ៖ សិស្សនិសិត្ស និងមហាជន ជាពិសេសភ្ញៀវទេសចរអន្តរជាតិ សម្តែងក្តីសប្បាយរីករាយបន្ទាប់ពីបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរកំសាន្ត នៅក្នុងសាលាវិទ្យស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ក្នុងការកម្មវិធីមហាសង្គ្រាន RPITST ឆ្នាំ២០១៨ ប្រចាំក្នុងសាលា ។ ក្នុងនោះមានមនុស្សមិនក្រោមពី ១ពាន់នាក់ទេ ដែលបានចូលរួមលេងល្បែងប្រជាប្រិយកំសាន្ត រាំវង់ រាំក្បាច់ ក៏ដូចជាការចូលរួមក្នុងការទស្សនា ពីព័ណស្នាដៃរបស់សិស្សនៃវិទ្យាស្ថានផ្ទាល់ ដែលកើតឡើងចេញការរៀន សុទ្ធសឹងតែជាការកែច្នៃ ដើម្បីសម្រួលដល់ការងារមួយចំនួន លើមុខជំនាញ និងបច្ចេកទេសផ្សេងគ្នារបស់ក្រុមនិស្សិត។
លោក ប៉ាន់ ណូរ៉ា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រាប់អោយដឹងថា ការរៀបចំមហាសង្គ្រាននេះគឺក្នុងគោលបំណង បណ្តុះស្មារតីដល់ក្រុមនិស្សិត ជាពិសេសយុវជន យុវជនារី និងក្មេងៗជំនាន់ក្រោយ ចូលរួមលើកស្ទួយ ផ្សព្វផ្សាយ នូវទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើង តាមរយៈការលេងល្បែងប្រជាប្រិយ៏ខ្មែរ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីខ្មែរនេះទាំងអស់គ្នា ដើម្បីបន្តសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់បានដឹង ដើម្បីជៀសវាងវប្បធម៏បរទេសវាយលុកចោល ដែលធ្វើអោយក្មេងៗជំនាន់ក្រោយ បានភ្លេចបាត់អស់នៅល្បែងប្រជាប្រិយ៏របស់ខ្មែរយើង ដែលនេះជាចំនុចសំខាន់ ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាកូនខ្មែរត្រូវតែលើកស្ទួយវប្បធម៏របស់យើងអោយគេបានស្គាល់ បានឃើញ ពីប្រពៃណីរបស់ខ្មែរ នៅក្នុងឱកាសបុណ្យុចូលឆ្នាំប្រពៃណីខ្មែរចូលមកដល់នាពេលខាងមុខនេះ ។
លោកនាយកបានបន្តថា ការបង្កើតនៅមហាសង្គ្រានប្រចាំវិទ្យាស្ថាននេះគឺមានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី០៥ ដល់ថ្ងៃទី ០៦ ខែមេសា ២០១៨ ក្នុងនោះគឺវិទ្យាស្ថានបើសេរី ដល់មហាជនខាងក្រៅ សិស្សនៅតាមបណ្តាសាលាដ៏ទៃ បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនថាក្មេងចាស់ អាចចូលមកទស្សនា ក៏ដូចជាការចូលរួមលេងល្បែងប្រជាប្រិយ ដោយសេរី ក្រោមការៀបចំលេងល្បែងដោយលោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យសា្ថនផ្ទាល់ ។
និសិត្សស្រីឈ្មោះ ប៊ុន មួយលី ជានិស្សិតឆ្នាំទី១ ផ្នែកអេលិចត្រូនិច បាននិយាយថា នាងពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ជាមួយនិងការរៀបចំនៅមហាសង្គ្រាន ប្រចាំវិទ្យាស្ថានបែបនេះ ហើយរូបនាងគាំទ្រលើសកម្មភាព ដែលបង្កើតឡើងនេះ ព្រោះវាគឺជាសកម្មភាពមួយដែលជម្រុញអោយរូបនាងផ្ទាល់ ក៏ដូចជាសិស្សនិស្សិតដទៃទៀត និងមហាជន បានយល់ដឹងកាន់តែច្បាស់ នៅប្រពៃណីជាតិរបស់ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ៏ ការរាំវង់ រាំក្បាច់ សារ៉ាវាន់ និងល្បែងកំសាន្តផ្សេងៗជាច្រើនទៀត ដែលមនុស្សជំនាន់មុន បន្សល់ទុក្ខសម្រាប់អោយក្មេងៗជំនាន់ក្រោយបានដឹង និងបានលេង នៅពេលដែលរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលមកដល់ ៕ តាកែវ