Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារចំណាកស្រុក ខេត្តព្រៃវែង បន្តប្រជុំពិនិត្យការងារ ជួយកម្មករ ពលករ ដែលកំពុងប្រឈមវិបត្តិកូវីដ១៩

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ កម្មករ ពលករ ចំណាកស្រុកខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពនិងលើកទិសដៅការងារខាងមុខ ដើម្បីជួយបងប្អូនកម្មករ ពលករ ដែលជួបការលំបាកដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចំណាកស្រុកចំនួនប្រមាណ៧០នាក់។

អង្គប្រជុំបានឯកភាពកំណត់ទិសដៅការងារ និងផែនការសកម្មភាពសំខាន់ៗ សម្រាប់ពេលខាងមុខ គឺត្រូវប្រមូលផ្តុំជំរុញសកម្មភាពចុះជាប់មូលដ្ឋាន ផ្សារភ្ជាប់ជាប្រចាំជាមួយ ប្រជាពលរដ្ឋជាបន្តទៅទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×