Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! រៀបការ​ជាមួយ​កូន​ក្រមុំ…«ឆ្នាំងដាំបាយ» តែ​៤ថ្ងៃ​ក្រោយ​ ប្រកាសលែង​លះ​ភឹង ដោយ​សារ​តែ​មូលហេតុ….

spot_img

ថ្មីៗនេះ មានរឿងដ៏ចម្លែកមួយ បានធ្វើឲ្យអ្នកប្រើប្រាស់អុិនធើរណែត មានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលបានឃើញកូនកំលោះម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ខោសអាវស និងតុបតែងលក្ខណៈប្រពៃណីឥណ្ឌូនេស៊ី ខណៈកូនក្រមុំវិញ គ្មានស្លៀកពាក់អ្វីក្រៅពីស្បៃមុខស្តើង។ ទោះយ៉ាងណា កូនក្រមុំរបស់គាត់ មិនមែនជាកូនក្រមុំមនុស្សពិតនោះទេ តែនាងគឺជា…ឆ្នាំងភ្លើងដាំបាយ ប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹក នៃមង្គលការដ៏ចម្លែករបស់ខ្លួន ដែលត្រូវបានបង្ហោះកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កូនកំលោះរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Khoirul Anam បានភ្ជាប់ Caption ដាក់ឡើងអស់ទាស់បែបនេះថា៖ «ស ស្ងប់ស្ងាត់ ល្អឥតខ្ចោះ! មិនចេះនិយាយច្រើន ចំណាប់ខាងដាំបាយណាស់ ក្តីស្រម៉ៃក្លាយជាការពិតហើយ បើគ្មានអ្នក អង្កររបស់ខ្ញុំនិងប្រាកដជាមិនឆ្អិនឡើយ»។

តែទោះយ៉ាងណា ស្រាប់តែ ៤ ថ្ងៃ ក្រោយមក នៅថ្ងៃទី២៤ ខែកញ្ញា កូនកំលោះ Khoirul បានប្រកាសលើហ្វេសប៊ុកថា ខ្លួនបានលែងលះជាមួយ «ប្រពន្ធ» របស់គាត់ហើយ។ ចំពោះមូលហេតុស្ថិតនៅពីក្រោយការបែកគ្នាដ៏ខ្លីនេះ គឺដោយសារ «ប្រពន្ធ» របស់គាត់នេះ ចំណាប់តែខាងដាំបាយ ប៉ុន្តែ មិនពូកែធ្វើម្ហូបផ្សេងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×