Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានអ្នករត់ការដោះលែងប៉ូលិសសេដ្ឋកិច្ចពីរនាក់ ពាក់ព័ន្ធករណីប្រើហិង្សា និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ

ភ្នំពេញ ៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សា និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនឈើធ្វើផ្ទះ។ ការឃាត់ខ្លួនមន្ត្រីនគរបាលទាំងពីរនាក់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិល្អក់ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ហើយករណីនេះ កំពុងតែមានអ្នករត់ការដោះលែងមន្ត្រីនគរបាលទាំងពីរនាក់នេះ។

ការចាប់ខ្លួនមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃទាំងពីរនាក់នេះ គឺបន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងតាមការចង្អុលបញ្ជាពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលបានដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាទៅលើ ប្រជាពលរដ្ឋដឹកឈើក្តាចំនួន០៩សន្លឹក ដោយគោយន្តកន្រៃ្តកាឡេថង យកមកធ្វើផ្ទះនៅតំបន់អូជ្រៅ ភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ បណ្តាលអោយរងរបួសធ្ងន់។

ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនមានដូចជាៈ ១. ឈ្មោះអ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នុំពេញ។ ទី២. ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិលេខ ២០ ផ្លូវ ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នុំពេញ។ ជនសង្ស័យនិងជាជនដៃដល់ទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តកំពង់ធំ និងជាមន្ត្រីនគរបាលសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ កូនចៅរបស់ លោកអំ សុជា ប៉ូលិស សេដ្ឋកិច្ចក្រសួងប្រចាំទិសខេត្តកំពង់ធំ។

ចំណែកជនសង្ស័យពីរនាក់ មានដូចជាៈ ១. ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គីឃុំឈើទាល និងទី២. ឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីង ឃុំឈើទាលស្រុកសណ្តាន់។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ និងពុំមានការពាក់ព័ន្ធ សមត្ថកិច្ចបានអនុញ្ញាតឲ្យមកផ្ទះវិញ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះករណីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ទាំងពីរនាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សានិងជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនឈើធ្វើផ្ទះ កំពុងតែមានអ្នករត់ការដោះលែងឲ្យនៅក្រៅឃុំ និងសម្របសម្រួលជាមួយជនរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×