Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជិន ម៉ាលីន ៖ ពិតជាមិនធម្មតាមែនមេធាវីស្ម័គ្រចិត្តនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការងារដោយស្ម័គ្រចិត្ត មិនយកកម្រៃ តែប្រសិទ្ធិភាពខ្ពស់!

ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រោមការដឹកនាំនិងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការស៊ើបអង្កេតស្វែងរកការពិត និងបានស្ម័គ្រចិត្តការពារក្តីជូនជនជាប់ចោទ ដែលជាអនីតិជនរងបទចោទថា បានប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។

ជាលទ្ធផល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈជំនុំជម្រះ លើជនជាប់ចោទជាអនីតិជនរូបនេះ និងបានប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយសម្រេចឲ្យរួចផុតបទចោទពីបទលួចមានស្ថានទម្ងន់ ដោយតុលាការរកឃើញថាជនជាប់ចោទ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តការសម្របសម្រួលជាមួយស្ថាប័នតុលាការ និងពន្ធនាគារក្នុងការដោះលែងជនជាប់ចោទនេះ ក្រោយពេលបំពេញកិច្ចនីតិវិធីបានចប់សព្វគ្រប់ និងបញ្ជូនអនីតិជនខាងលើនេះឲ្យទៅក្រុមគ្រួសារ ដើម្បីបានទទួលការបីបាច់ថែរក្សានិងការអប់រំរៀនសូត្របន្ត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរគុណដល់ស្ថាប័នតុលាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ជូនដល់ជនជាប់ចោទ និងជាពិសេសមេធាវីស្ម័គ្រចិត្តនិងក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្តម ខៀវ តុលា និងមេធាវីចំនួន២រូបទៀតគឺលោកមេធាវី សាន វឌ្ឍនា និងលោកមេធាវីសុក ជា ដែលបានខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតស្វែងរកការពិត និងការពារក្តីក្នុងសំណុំរឿងនេះយ៉ាងសកម្មនិងដោយយកចិត្តទុកដាក់ ដើម្បីបុព្វហេតុសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ទោះបីជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩យ៉ាងណាក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×