Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​

​ខេត្តស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ​ខេត្តស្វាយរៀង ចាប់ផ្តើម​ហើយ​ស្ថិតក្រោម​វត្តមាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​។​

​ក្នុង​ពិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​ដែលជា​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ ក្រុមការងារ​គណៈ​ពង្រឹង​ចុះជួយ​ខេត្តស្វាយរៀង មន្ត្រីរាជការ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​អធិក​អធម្ម​ផងដែរ​។​

​ទូក​ដែល​ត្រូវ​ប្រណាំង​នៅ​ទន្លេ​វ៉ៃ​គោ​នាពេលនេះ​មាន​ចំនួន​៤៦​គ្រឿង​មាន​កីឡាករ​សរុប​ចំនួន​១២១៦​នាក់​(​នារី​០៦)​ក្នុងនោះ​កីឡា​ពេញ​សិទ្ធ​៩៣៥​នាក់​និង​កីឡាករ​បម្រុង​២៧៩​នាក់​និង​មាន​ប្រតិភូ​ដឹកនាំ​ទូក​២៣៩​នាក់​មកពី​បណ្តា​ខេត្ត​រាជធានី​ជាការ​ឧបត្ថម​គាំទ្រ​នាំមក​ប្រណាំង​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អ៊ុំ​ប្រណាំង​មាន​រយៈពេល​១​ថ្ងៃ​គឺ​ថ្ងៃទី​២៨​តុលា​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​ការប្រណាំង​ទូក​នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​និង​សូម​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់​ខ្ពង់​បស់​លោកជំទាវ​ម៉ែន​សំអន​ដែល​បាន​អញ្ជើញ​ជា​គណៈ​អ​ធីប​តី​នៅក្នុង​ពិធី​នេះ​និង​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក​លោកស្រី​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​ចូលរួម​។


​លោក​បាន​បញ្ជាក់ថា​អាស្រ័យ​ដោយ​កត្តា​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ដែលជា​មនុញ្ញផល​នៃ​គោលនយោបាយ​ឈ្នះៗ​និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ការខិតខំ​អនុវត្ត​យ៉ាងសកម្ម​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​និង​ការចូល​រួមសហការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ប្រកបដោយ​ការទទួលខុសត្រូវ​ពី​សំណាក់​កងកំលាំង​គ្រប់​ប្រភេទ​មន្ទីរ អង្គភាព​ពាក់​ព​ន្ធ័​និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​បានធ្វើអោយ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ខេត្ត​ទាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​និង​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​មាន​លក្ខណៈ​ល្អប្រសើរ​បង្ករ​លក្ខ​ណះ​អំណោយផល​យ៉ាង​ធំធេង​សម្រាប់​ខេត្តស្វាយរៀង​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ខេត្ត​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​៕ ដោយ ៖ វ៉ៃ​កូ​

×