Iraida ជាឆ្កែញីមានអម្បូរមកពីពូជឆ្កែប្រមាញ់ Afghanistan ធ្លាប់មានពិសោធន៍ថតរូបជាមួយកំពូលតារាបង្ហាញម៉ូត Cara Delevingne ដ៏ល្បីល្បាញតាមរយៈកម្រងរូបភាព នៃក្រុមហ៊ុនសម្លៀកបំពាក់ Harvey Nichols និងទស្សនាវដ្តី Harper’s Bazaar ។
Iraida ថតផ្សាយពាណិជ្ជកម្មឲ្យ Chanel
ដើម្បីរក្សារោមដ៏វែង និងរលើបរលោងរៀងរាល់សប្តាហ៍ Iraida ត្រូវបានកក់និងធ្វើការថែរក្សាសក់ ដោយផលិតផលរបស់ Laser Lites មានតម្លៃដល់ទៅ ២០០ដុល្លារ -នេះបើតាម Daily Mail ។
នាងសុនកអាយុ ៥ឆ្នាំនេះ ក៏ពាក់កន្សែងបង់ក ដើម្បីរក្សាឲ្យត្រចៀកវាតែងស្អាតពេលធ្វើការងារម្តងៗ។ វាចាប់ផ្តើមធ្វើជាតារារូបភាពតាំងពីនៅតូច ហើយមានទាំងក្រុមហ៊ុនតំណាងឲ្យវាទៀត ។
អ្នកស្រី Adrienne Thomas ដែលជាម្ចាស់របស់ Iraida ចែករំលែកថា ៖ រៀងរាល់ពេលចាប់ផ្តើមថតរូបម្តងៗ Iraida ច្រើនតែធ្វើឫកងរងក់ វាតែងចាប់បង្ខំឲ្យអ្នកថតរូបត្រូវរង់ចាំមួយសន្ទុះ រួចទើបចាប់ផ្តើមបញ្ចេញក្បាច់ដ៏អស្ចារ្យ ។ Iraida វាដឹងថា ត្រូវធ្វើអ្វី។
Iraida ក្នុងឈុតថតផ្សាយពាណិជ្ជកម្ម Gucci ។ ប្រាក់ចំណូលដែល Iraida ត្រូវបានបណ្តាក្រុមហ៊ុនទូទាត់សងក្រោយពេលថតរូបម្តងៗពុំមែនថោកឡើយ ។ តាមក្រុមហ៊ុន London Melody Lewis ដែលជាតំណាងឲ្យ Iraida ប្រាប់ថា ការថតរូប១ឈុតៗរបស់វា មានតម្លៃរាប់ពាន់ផោនឯណោះ ៕ ចន្ទា
ពេលខ្លះ Iraida ត្រូវបានថតរូបឲ្យ Burlington