ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន២៣២នាក់, ករណីជាសះស្បើយ ចំនួន ៥៥៦នាក់, និងករណី ស្លា.ប់ ចំនួន១៧នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ៤៥នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ១១២,៨៨៣នាក់, ជាសះស្បើយសរុប៖ ១០៣,៣៨៣នាក់, ករណីស្លា.ប់សរុប៖ ២,៣៣៦នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ១៩,០២៨នាក់ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


