ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំមុន កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណីឃា.ត.កម្ម និង លាក់បំបាំងសាកសព ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។
លោកជំទាវ ចាន់ ម៉ារីណា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ Yang Yang ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិចិន មុខរបរមុខចាប់ខ្លួន ធ្វើឲ្យការងារក្រុមឯកជនចិន នៅរាជធានីភ្នំពេញ ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ និង បង្គាប់ សងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ ម៉ឺនដុល្លារអាមេរិក។

តែគាត់ប្តឹងបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីសុំកែប្រែបទចោទ និង សុំបន្ធូរបន្ថយទោស។
ជនជាប់ចោទត្រូវបានជាប់ចោទពីបទ« ឃា.ត.កម្ម និង លាក់បំបាំងសាកសព» និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ Yang yang បានឆ្លើយសារភាពអំពី កំហុសរបស់ខ្លួន ក៏មិនទទួលយកការ កាត់ទោសគាត់ដាក់គុក ២០ ឆ្នាំ របស់តុលាការថ្នាក់ក្រោម ពីព្រោះទណ្ឌកម្មនេះវាធ្ងន់ពេក ចំពោះរូបគាត់ ពីព្រោះគ្មានចេតនា ឬ គោលបំណងនឹងស.ម្លា.ប់ជនរងគ្រោះនោះទេ។
ឈ្មោះ Yang yang បានសុំអោយតុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្តយទោស ហើយសុំឲ្យដូរបទចោទប្រកាន់គាត់ ពីបទ« ឃា.ត.កម្ម និង លាក់កំបាំង សាកសព» មកជាបទ« ហិង្សាដោយអចេតនា បណ្តាលឲ្យរងគ្រោះស្លា.ប់» វិញ ពីព្រោះគាត់គ្មានចេតនា នឹងស.ម្លា.ប់ជនរងគ្រោះ នៅថ្ងៃកើតហតុនោះទេ ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃ ទី ២៧ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

