Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករ ខុសច្បាប់១៥នាក់

បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី៣០ ខែកញ្ញា​​ ឆ្នាំ២០២១​ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃើញ​ហើយ ធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ១៥នាក់​ ស្រីចំនួន​ ៤នាក់​​ នៅត្រង់ចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទិសប៉ោយប៉ែតចំនួន ២នាក់ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ​ ក៏ត្រូវបានកម្លាំងសហការ ធ្វើការឃាត់ខ្លួនរួចសាកសួរនាំ​ និង​បានប្រគល់ជូនប៉ូលិសព្រំដែន៩១១ ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា​ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩​ កុំឲ្យឆ្លងចូលជាសហគមន៍​ កម្លាំងចំណុះកងពលតូចថ្មើរជើងលេខ៥១ មានអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣, ៥១៤ និងកម្លាំចណុះទីបញ្ជាការ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើ​ទាំង​ ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ទិសម៉ាឡៃ​ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាត ឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×