Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីសម្រេច បន្ដអនុវត្តវិធានការរដ្ឋបាលរយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីសម្រេចបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ រយៈពេល៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទដែលតា។

បើតាមសេចក្ដីសម្រេច រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំណត់ថា ត្រូវបន្ដផ្អាកជាបណ្ដោះអាសន្នសកម្មភាពធ្វើចរាចរណ៍ ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ដ្រទូទាំងខេត្ត ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ជាកំហិត ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×