Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងការអនុវត្តវិធានការសុខាភិបាល ចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋ មកពីក្រៅប្រទេស ចូលខេត្តព្រះសីហនុ ដើម្បីចូលរួមទបស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុនៅមិនទាន់ ត្រូវបានទប់ស្កាត់ទាំងស្រុងនៅឡើយ ជាពិសេសចំពោះ មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែល មានកម្រិតនៃការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយកំពុងឆ្លងរាតត្បាត យ៉ាងខ្លាំងក្លានៅក្នុងប្រទេសជិតខាង និងបានបន្តឆ្លងចូលមកក្នុងសហគមន៍ នៃប្រទេសកម្ពុជាយើងជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីសហនុបានបន្តថា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះបន្ថែមទៀត ដើម្បីឈានទៅបើក ឡើងវិញនូវសេដ្ឋកិច្ច សង្គម ធានាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រក្សានិរន្តរភាពនៃការបើក សាលារៀនឡើងវិញ ក៏ដូចជាដំណើរការឡើងវិញនូវសកម្មភាពការងារ មុខរបរ និងអាជីវកម្មនានាជាធម្មតានៅក្នុងក្រប ខណ្ឌខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញ ខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងប្រធានអង្គភាព ស្ថាប័នដែលបោះទីតាំងក្នុងខេត្ត ត្រូវអនុវត្តនូវវិធានការ សុខាភិបាលមួយចំនួនចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដូចខាងក្រោម៖

១-បន្តល្បាតត្រួតពិនិត្យចរាចរណ៍ចេញ ចូលឆ្លងកាត់ព្រំដែនចូលមកភូមិសាស្ត្រខេត្តព្រះសីហនុទាំងតាមផ្លូវ គោក និងតាមផ្លូវទឹកជាប្រចាំ។
ក្នុងករណីមានអ្នកដំណើរ ឬប្រជាពលរដ្ឋមកពីក្រៅប្រទេសចូលមកភូមិសាស្ត្រខេត្ត ឬមូល ដ្ឋានក្រុង ស្រុក ជាបឋមត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ រួមមានការយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ ១៩ និងការដាក់ឱ្យធ្វើចត្តាឡីស័កនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មុននឹងបន្តនីតិវិធីផ្សេងទៀត។

២-ចំពោះអ្នកដំណើរដែលចូលមកតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលជាធរមាន តាមរយៈប្រព័ន្ធការងារ និងកិច្ចសហការដ៏ល្អរវាងអាកាសយានដ្ឋានអន្តរជាតិខេត្ត ជាមួយរដ្ឋបាលខេត្តព្រះសីហនុ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×