Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងទំនើង ២ក្រុមមកពីភ្នំពេញ បង្កហិ.ង្សាដាក់គ្នាទៅវិញទៅមក គ្រាន់តែខឹងមើលមុខបានចង្អុលដាក់គ្នា នៅចំណុចរមណីយដ្ឋានតាដា

ខេត្តកំពត ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការបង្ក្រាបឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើង២ក្រុមភ្លាមៗ ដែលបានបង្ករភាពអនាធិបតេយ្យ ខឹងមើលមុខបានចង្អុលដាក់គ្នា រួចបានយកដុំថ្មគ.ប់លើគ្នាទៅវិញទៅមក នៅចំណុចរមណីយដ្ឋានតាដា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

ការបង្ក្រាបឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើង២ក្រុម ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ (ស្រី០៥នាក់) ដោយក្រុមក្មេងទំនើងមកពីភ្នំពេញចំនួន ២ក្រុម ៖ ក្រុមទី១ ឃាត់ខ្លួន ៦នាក់(ស្រី២) រួមមាន ៖ ១-ឈ្មោះណុប សៅមន្នីរិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិ៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ជិះម៉ូតូនិចពណ៌ស២០២០ ពាក់ផ្លាកលេខភ្នំពេញ 1GL.7653។ ២-ឈ្មោះគឹម លី ភេទប្រុស អាយុ១៧ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ ៣-ថោង បញ្ចបាន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ៤-ឈ្មោះហេង វិបុល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ជិះម៉ូតូ ស្គុបពី ពណ៌ស ស៊េរី២០២០ ផ្លាកលេខភ្នំពេញ១IA32489។ ៥-ឈ្មោះហាន់ សុខលីស្សា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសន្សំកុសល់ សង្កាត់បឹងទំពន់។ ៦-ឈ្មោះសាន វីរះស្រីលាភ ភេទស្រី អាយុ១៦ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ចំណែកឯក្រុមទី២ ឃាត់ខ្លួន ៩នាក់(ស្រី៣) រួមមាន ៖ ១-ឈ្មោះគឹម សំបូរ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះចាន់ វិជ្ជា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូស្គុបពី ពណ៌សលាយផ្កាឈូក ស៊េរី២០២០ ផ្លាកលេខភ្នំពេញ១IV.5280។ ៣-ឈ្មោះ វីរៈ សូវីរ៉ា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូស្គុបពី ២០២០ ពណ៌ស ផ្លាកលេខភ្នំពេញ១HY.6741។ ៤-ឈ្មោះរ៉ាន់ សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៥-ឈ្មោះហុង រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌសែនជ័យ រាជធានីភ្នំពេញ ។ ៦-ឈ្មោះអ៊ាន ធារិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃព្រីងខ.ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ៧-ឈ្មោះទូច មករា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពងអណ្តូង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៨-ឈ្មោះសិន ប៉ោទ្រី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូសង់ ២០២១ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1IU. 4851។ ៩-ឈ្មោះប៉ែន សុភាវីរៈ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូសង់២០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1iL.1167 ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០២ក្រុម ត្រូបានសមត្ថកិច្ច ធ្វើការបញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×