Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ទៅបុ.កម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់ រួចបន្តបើករត់ទៅបុ.កចូលផ្ទះពលរដ្ឋ

ភ្នំពេញ ÷ បុរសជាជនជាតិម្នាក់ បានបើករថយន្តMAZDAមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.កម៉ូតូចំពីមុខ ពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ពីខណ្ឌបឹងកេងកង រួចព្យាយាមបើករត់ដល់ខណ្ឌ៧មករា ក៏ជ្រុលទៅបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរថយន្តបង្កខ្ទេ.មួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កើតហេតុស្ថិតនៅតាមបណ្តោយផ្លូវ១៩៣ ក្នុងខណ្ឌបឹងកេងកង ចំណែកទីតាំងតាមឃាត់ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក Betat មួយគ្រឿងពណ៌សលាយខ្មៅពាក់ផ្លាកលេខ កណ្តាល1AC-4483 ជិះតាមបណ្តោយផ្លូវ១៩៣ ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តម៉ាកMAZDA មួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AV-2019 បើកបរដោយជនជាតិចិន ក្នុងស្ថានភាពស្រវឹង បានបើកទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្រ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯរថយន្តបង្កវិញបានបន្តល្បឿន បើករត់ទៅមុខកាត់តាមបណ្តោយផ្លូវព្រះសីហនុ លុះមកដល់ចំណុចមុខវត្តមហាមន្រ្តី ក៏បួងចង្កូតជ្រុលទៅបុ.កចូលផ្ទះពលរដ្ឋលក់ម៉ូតូ ឈ្មោះ ទ្រីមុំ បណ្តាលឲ្យរងការខូចខាតទ្វារ និងសម្ភារៈមួយចំនួន រីឯរថយន្តបង្កវិញត្រូវសមត្ថកិច្ចឃាត់យកទៅខណ្ឌបឹងកេងកងភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×