ខេត្តស្វាយរៀង ៖ បុរសម្នាក់ជាមនុស្សញៀនស្រាស្រវឹងជាប្រចាំស្ទើរជារៀងរាល់ថ្ងៃ បានដេកស្លាប់នៅផ្ទះរបស់ខ្លួនចូលដេកហើយខ្យល់គរស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិ ព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះខាងលើមានឈ្មោះ ហាយ សុភា ភេទប្រុស អាយុ៤៦ឆ្នាំ បុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ុក វណ្ណា មានកូនចំនួន៤នាក់ ប្រុស២នាក់ស្រីនាក់ រស់នៅភូមិឃុំខាងលើ។ បើតាមសាច់ញាតិសពបានឲ្យដឹងថា ៖ ជនរងគ្រោះខាងលើជាមនុស្សស្រវឹងខួបរាល់ថ្ងៃ។ ប្រភពបន្តថានៅថ្ងៃកើតហេតុបុរសរងគ្រោះផឹកស្រានៅផ្ទះរបស់ខ្លួនតែម្នាក់ឯង លុះថ្ងៃរសៀលម៉ោងប្រហែល២ទៅ៣បានចូលទៅដេកដោយអ្នកមិនចាប់អារម្មណ៍នោះទេ ស្មានថាស្រវឹងហើយដេកដូចរាល់ដងលុះម៉ោង៨និង៣០នាទីយប់ ប្រពន្ធបានដាស់ឡើងហូបបានទើបដឹងថាស្លាប់ ប៉ុន្តែមិនដឹងថាស្លាប់តាំងពីពេលណានោះទេ។ បន្ទាប់ពីដឹងថាប្តីបានស្លាប់ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិច្ច័យពិនិត្យលើសាកសព។ ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គរនិងសពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ វ៉ៃកូ